កម្រងរូបភាព៖ គណបក្សកម្ពុជានិយមហែក្បួនឃោសនាបោះឆ្នោតនៅភ្នំពេញ
នៅព្រឹកថ្ងៃអាទិត្យ ទី ២៩ ខែឧសភានេះ គណបក្សកម្ពុជានិយមបានបើកយុទ្ធនាការឃោសនា លើកទី ១ របស់ខ្លួន ដើម្បីរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ នៅក្នុងសង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ និងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមគាំទ្រហែក្បួនឃោសនាប្រមាណ ១០០ នាក់។ លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាបច្ចុប្បន្នជាប្រធានបក្សកម្ពុជានិយម បានថ្លែងសារនិងគោលនយោបាយបក្ស ទៅប្រជាពលរដ្ឋ នៅខាងមុខផ្សារប៉េសេ ហើយបន្តហែក្បួនឃោសនាបោះឆ្នោត។ គណបក្សកម្ពុជានិយម ដែលទើបតែបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២១ បានដាក់បេក្ខជនឈរឈ្មោះនៅឃុំសង្កាត់ចំនួន ៣៨ នៃឃុំសង្កាត់សរុប ១.៦៥២ ទូទាំងប្រទេស។ គណបក្សមួយនេះ រំពឹងថា ខ្លួននឹងទទួលបានសំឡេងគាំទ្រពីសំណាកប្រជាពលរដ្ឋ នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី ០៥ ខែមិថុនាខាងមុខ៕
![ទិដ្ឋភាពទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សកម្ពុជានិយម ដែលដឹកនាំដោយ លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានបក្សកម្ពុជានិយម នៅសង្កាត់បឹងទំពន់ទី ២ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/03180000-0aff-0242-c91c-08da4160d562_cx13_cy9_cw86_w1024_q10_r1_s.jpg)
![លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានបក្សកម្ពុជានិយម ថ្លែងសារនយោបាយទៅកាន់ប្រជាពលរដ្ឋ នៅខាងមុខផ្សារប៉េសេ សង្កាត់បឹងទំពន់ទី ២ រាជធានីភ្នំពេញ នៅថ្ងៃហែក្បួនឃោសនាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/03180000-0aff-0242-84f8-08da4160cbf1_cx11_cy8_cw88_w1024_q10_r1_s.jpg)
![ទិដ្ឋភាពទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សកម្ពុជានិយម ដែលដឹកនាំដោយ លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានបក្សកម្ពុជានិយម នៅសង្កាត់បឹងទំពន់ទី ២ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/031a0000-0aff-0242-f178-08da4160cbf1_cx5_cy8_cw94_w1024_q10_r1_s.jpg)
![លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានបក្សកម្ពុជានិយម ថ្លែងសារនយោបាយទៅកាន់ប្រជាពលរដ្ឋ នៅខាងមុខផ្សារប៉េសេ សង្កាត់បឹងទំពន់ទី ២ រាជធានីភ្នំពេញ នៅថ្ងៃហែក្បួនឃោសនាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/03190000-0aff-0242-9284-08da4160cbeb_w1024_q10_s.jpg)
![ទិដ្ឋភាពទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សកម្ពុជានិយម ដែលដឹកនាំដោយ លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានបក្សកម្ពុជានិយម នៅសង្កាត់បឹងទំពន់ទី ២ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/03180000-0aff-0242-1605-08da4160d4b3_w1024_q10_s.jpg)
![អ្នកស្រី គី ចាន់ថា បេក្ខភាពឈរឈ្មោះជាមេឃុំរបស់គណបក្សកម្ពុជានិយម លេខរៀងទី ១ ដើរចែកខិតបណ្ណគោលនយោបាយបក្សទៅឱ្យប្រជាពលរដ្ឋ នៅក្នុងផ្សារប៉េសេ សង្កាត់បឹងទំពន់ទី ២ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/031a0000-0aff-0242-222d-08da416126c3_w1024_q10_s.jpg)
![លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានបក្សកម្ពុជានិយម ដើរចែកខិតបណ្ណគោលនយោបាយបក្សទៅឱ្យប្រជាពលរដ្ឋ នៅក្នុងផ្សារប៉េសេ សង្កាត់បឹងទំពន់ទី ២ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/031a0000-0aff-0242-3bab-08da4160cbf0_cx11_cy2_cw88_w1024_q10_r1_s.jpg)