លោក អេង ស្រូយ ឱ្យដឹងថា ករណីទះកំផ្លៀងលោកកើតឡើងកាលពីថ្ងៃទី ២២ខែមេសាឆ្នាំ២០២២ នៅក្នុងបន្ទប់សាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូ ដែលមានសមាជិកប្រជុំក្នុងនោះចំនួន៨នាក់។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈត្រូវបានបង្គាប់ឱ្យនាំខ្លួនលោក សៀម ភ្លុក ទៅមណ្ឌលអប់រំកែប្រែទី១។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យស្ថាបនិកគណបក្សបេះដូងជាតិអះអាងថា ការចេញដីកាឱ្យនាំខ្លួនលោក សៀម ភ្លុក កូនក្តីរបស់លោក គឺជារឿងដែលមិនត្រឹមត្រូវ ដោយសារមន្រ្តីបញ្ជូនដីកាឱ្យចូលខ្លួនខុសអាសយដ្ឋាន ហើយកូនក្តីរបស់លោកមិនបានទទួលដីកា។
លោកបញ្ជាក់ថា លោកចង់ឃើញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មួយ ដែលមិនមានអំពើហិង្សា ហើយប្រជាពលរដ្ឋអាចបោះឆ្នោតបានដោយសេរី និងជ្រើសរើសគណបក្សណាដែលខ្លួនពេញចិត្ត។
លោក គល់ បញ្ញា ជាទីប្រឹក្សានៃអង្គការខុមហ្វ្រែលសម្តែងការព្រួយបារម្ភចំពោះការបោះឆ្នោតឃុំសង្កាត់ ដោយលោកថា អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើយ៉ាងណាឲ្យបរិយាកាសមុនបោះឆ្នោតមានភាពសេរី និងត្រឹមត្រូវយ៉ាងហោចណាស់ឲ្យបានត្រឹមស្តង់ដាអតិបរិមាដែលសង្គមស៊ីវិលបានស្នើ។
លោក ខឹម មុនីកុសល ដែលជាអតីតមន្រ្តីសុខាភិបាលនិងធ្លាប់រងការបណ្តេញចេញពីតំណែងដោយអភិបាលខេត្តប៉ៃលិន ឥឡូវនេះកំពុងប្រឈមនឹងពាក្យបណ្តឹងចំនួនពីរ។ លោកចាត់ទុកថា ពាក្យបណ្តឹងនេះជាការគំរាមកំហែងលោកដែលជាអ្នកនយោបាយបក្សប្រឆាំងថ្នាក់ក្រោម។
ដើម្បីអាចឲ្យបេក្ខជនជាស្ត្រី ក្លាយជាបេក្ខជនសម្រាប់ការបោះឆ្នោត ដើម្បីទទួលបានតួនាទីនិងតំណែងជាអ្នកដឹកនាំទាំងថ្នាក់មូលដ្ឋាន ទាមទារឲ្យបេក្ខជនជាស្ត្រី មានបទពិសោធន៍ប្រឡូកក្នុងសង្គមនិងនយោបាយ មានប្រជាប្រិយភាពក្នុងចំណោមមន្ត្រីបក្សផ្សេងទៀត ព្រមទាំងមានការគាំទ្រពីពលរដ្ឋក្នុងសហគមន៍ និងក្រុមគ្រួសារផងដែរ។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានថ្លែងថា វត្តមានរបស់បក្សភ្លើងទៀនសំខាន់ក្នុងការបោះឆ្នោតឃុំសង្កាត់ដែលកម្ពុជា«មិនអាចភ្លាំងភ្លាត់»បានទេ ក្នុងការរៀបចំក្នុងបរិបទនយោបាយសន្ដិសុខអន្តរជាតិដ៏ច្របូកច្របល់ដែលមានចំណងទាក់ទងចាក់ស្រែះជាមួយនយោបាយក្នុងស្រុក។
លោក ហ៊ុន សែន បានផ្តល់ការពន្យល់ថា ប្រធានអាស៊ានគ្មានសិទ្ធិផ្តាច់មុខក្នុងការកំណត់កាលបរិច្ឆេទសម្រាប់ការប្រជុំជាមួយដៃគូអាស៊ានទេ។
សមាសភាពនៃថ្នាក់ដឹកនាំកំពូលទាំង៩នាក់របស់ស្ថាប័នរៀបចំការបោះឆ្នោត ត្រូវបានផ្លាស់ប្តូរ ដោយមិនមានវត្តមានរបស់មន្រ្តីមកពីគណបក្សប្រឆាំងដ៏ធំ គឺអតីតគណបក្សសង្រ្គោះជាតិឡើយ ក្រោយគណបក្សមួយនេះត្រូវបានរំលាយកាលពីឆ្នាំ២០១៧។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលកិច្ចការបោះឆ្នោតថ្លែងថា លោកចង់ឃើញការស្តារស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាការបោះឆ្នោតមួយទទួលយកបាន។
ព័ត៌មានផ្សេងទៀត