ការចេញលិខិតអញ្ជើញយ៉ាងដូច្នេះ បានធ្វើឱ្យគណបក្សមួយចំនួនមានការសង្ស័យ និងព្រួយបារម្ភនឹងការទិញទឹកចិត្តពាក់ព័ន្ធការបោះឆ្នោត
ព្រះប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានថ្លែងបើកយុទ្ធនាការឃោសនានេះដោយខ្លី ដោយអំពាវនាវឱ្យអ្នកគាំទ្រព្រះអង្គទៅបោះឆ្នោត។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានមានព្រះបន្ធូលយ៉ាងខ្លីអំពីគោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិចគឺនឹងយកមាគ៌ាសម្តេចតាជាគំរូ។
លោក គល់ បញ្ញា ទីប្រឹក្សានិងអតីតនាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលយល់ឃើញថារយៈពេល២០ឆ្នាំមកនេះថាការអនុវត្តនេះបានដើរទៅមុខតិចតួចបំផុត ជាពិសេសក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៧។
គណបក្សនយោបាយមួយចំនួនបានចាប់ផ្តើមហែក្បួនឃោសនាគោលនយោបាយមូលដ្ឋានរបស់ខ្លួនកាលព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ ដែលជាថ្ងៃទី១នៃការឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។
ពលរដ្ឋខ្លះក្នុងទីក្រុងភ្នំពេញនិយាយថា ពួកគេចង់ឱ្យចៅសង្កាត់ ឬក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតកសាងហេដ្ឋារចនាផ្លូវថ្នល់រឹងមំានិងមានប្រឡាយបង្ហូរទឹកដែលអាចឱ្យពួកគេចៀសផុតពីការជន់លិចដោយសារទឹកភ្លៀង និងបញ្ហាៗផ្សេងៗទៀត ពាក់ព័ន្ធសនិ្តសុខ និងសុវត្ថិភាពឃុំសង្កាត់។
អ្នកស្រី ធីតា វីន បានជួបសម្ភាសជាមួយលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅក្នុងអំឡុងពេលកំពុងធ្វើការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន បានប្រាប់វីអូអេតាមប្រព័ន្ធផ្ញើសារតេឡក្រាមថា បើទោះបីទណ្ឌិតអាចដាក់ចេញជាលិខិតចំហជំរុញឱ្យមានការគាំទ្រគណបក្សណាមួយក៏ដោយ សមត្ថកិច្ចពាក់ព័ន្ធនឹងស៊ើបអង្កេតថាតើមានការបំពានច្បាប់ស្តីពីគណបក្សនយោបាយឬទេ។
គណបក្សនយោបាយមួយចំនួនចាប់ផ្តើមហែរក្បួនឃោសនាគោលនយោបាយមូលដ្ឋានរបស់ខ្លួន កាលព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ។
ព័ត៌មានផ្សេងទៀត