នៅក្នុងបទសម្ភាសន៍មួយនៃកម្មវិធី Hello VOA លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា៖ «ការកសាងសង្គមប្រជាធិបតេយ្យ វាមិនងាយស្រួលទេ។ វាតែងជួបប្រទះនូវការលំបាក ហើយវាទាមទារឲ្យយើងប្រឹងប្រែងតស៊ូអត់ធ្មត់ ហើយកុំបោះបង់ក្តីសង្ឃឹម»។
គណបក្សនយោបាយនីមួយៗ នឹងត្រូវអនុវត្តតាមការចង្អុលបង្ហាញរបស់ គ.ជ.ប ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានាថា ដំណើរការឃោសនានឹងធ្វើឡើងដោយសុវតិ្ថភាព និងមានសណ្តាប់ធ្នាប់ល្អ នៅតាមទីតាំងសាធារណៈ ឬនៅក្នុង និងក្រៅបរិវេណផ្សារ។
អ្នកជំនាញវាយតម្លៃថា ការអនុវត្តគោលការណ៍វិមជ្ឈការនិងប្រជាធិបតេយ្យមូលដ្ឋានបានប្រសើរឡើងជាបន្តបន្ទាប់ ជាពិសេសក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងបានឈ្នះអាសនៈជាច្រើន ហើយឈានមកគ្រប់គ្រងនិងមានវត្តមាននៅឃុំសង្កាត់ស្ទើរតែនៅទូទាំងប្រទេស។
លោកស្រី រាជ ផាវឿន អាយុ ៧០ ឆ្នាំ បានឡើងកាន់តំណែងជាចៅសង្កាត់កាលពីដើមឆ្នាំ២០១៩។ លោកស្រី រាជ ផាវឿន បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ថា តួនាទីចៅសង្កាត់មានសារៈសំខាន់ណាស់ក្នុងការជួយសម្រួលរាល់បញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ឈិត សូផាត ចៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ថាសង្កាត់មួយមានការរីកចម្រើន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងមន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់។
លោក ម៉ន ហេន ចៅសង្កាត់វាលវង់ ក្រុងកំពង់ចាម បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ថា ការបម្រើប្រជាពលរដ្ឋកន្លងមកលោកសង្ឃឹមថា នឹងបានទទួលជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នេះ ទោះបីជាមានគណបក្សផ្សេងៗទៀតមកប្រកួតប្រជែងក៏ដោយ។
អ្នកស្រី វ៉ក ណម បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ថា ការអភិវឌ្ឍនៅក្នុងឃុំស្រែណូយនៅមិនទាន់បានល្អប្រសើរនៅឡើយ ពីព្រោះថវិការបស់រដ្ឋមានសម្រាប់តែ ៦ ភូមិប៉ុណ្ណោះ។
លោក កើត ចិន្តា បានប្រាប់ អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ថា ការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើង គឺជាការងារដ៏ចម្បងរបស់លោក ក្នុងនាមជាមេឃុំ។
នៅក្នុងសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យ បេក្ខភាពឈរឈ្មោះមេឃុំចៅសង្កាត់របស់បក្សប្រឆាំងមួយនេះ មានការជឿជាក់ទោះបីពួកគេអះអាងថា សកម្មភាពនយោបាយរបស់ពួកគេស្ថិតក្រោមការគំរាមកំហែង ឬបំភិតបំភ័យយ៉ាងណាក្តី។
អ្នកឃ្លាំមើលការបោះឆ្នោតនិងប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ការបោះឆ្នោតអាណត្តិនេះមានភាពស្ងប់ស្ងាត់និងមិនគួរឱ្យចាប់អារម្មណ៍ដូចអាណត្តិមុនៗ ដោយសារមិនមានវត្តមានគណបក្សនយោបាយដែលជាគូប្រជែងធំរបស់គណបក្សកាន់អំណាច។
ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី ៥ ខែមិថុនា នៅប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងផ្តោតលើបញ្ហាសេដ្ឋកិច្ច និងបរិស្ថាន ប៉ុន្តែអ្នកវិភាគបានប្រាប់ VOA ថា ការបោះឆ្នោត នឹងជាការសាកល្បងដ៏សំខាន់ទាំងអស់សម្រាប់របៀបដឹកនាំបែបរដ្ឋាភិបាលអត្តធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ខណៈពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ កំពុងកាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋនៅខេត្តសៀមរាប កំពុងពិចារណាទៅលើការដឹកនាំរបស់មន្រ្តីថ្នាក់មូលដ្ឋានរបស់ខ្លួនកន្លងមក ស្របពេលដែលគណបក្សប្រឆាំងដ៏ធំអវត្តមាន រីឯគណបក្សប្រឆាំងតូចៗឯទៀតធ្វើសកម្មភាពប្រមូលសំឡេងគាំទ្រតាមមូលដ្ឋាន។
ព័ត៌មានផ្សេងទៀត