អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាដែលបានកើតឡើងថ្មីៗនេះ ពាក់ព័ន្ធនឹងតួនាទីលោកក្នុងសមាសភាពដឹកនាំបក្សគឺជាកំហុសផ្នែករដ្ឋបាលរបស់គណបក្សភ្លើងទៀន ដែលលោកចាត់ទុកថា មិនមែនជាបញ្ហាធំដុំនោះទេ។
មន្ត្រីជាន់ខ្ពស់គ.ជ.ប.វាយតម្លៃបរិយាកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះថាល្អប្រសើរជាងការឃោសនាបោះឆ្នោតឆ្នាំ២០១៧ ដោយមានពាក្យបណ្តឹងតិចតូចហើយមិនមានអំពើហិង្សា។
វីអូអេបានចុះយកព័ត៌មាននៅខេត្តកំពង់ឆ្នាំង ដែលនៅទីនោះ សមាជិកនៃគណបក្សនយោបាយមួយនេះ បានបង្ហាញចិត្តរំភើប ត្រេកអរនៅពេលបានជួបជុំក្រុមការងារ និងលឺសម្លេងហ៊ោរកញ្ជៀវជាថ្មីម្តងទៀត ក្រោយខកខានធ្វើនយោបាយជាង ៤ ឆ្នាំមកហើយ។
ក្នុងលិខិតមួយចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះ គ.ជ.បបានប្រាប់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពុំមានករណីបើកវគ្គបំពាក់បំប៉នមន្រ្តីការិយាល័យបោះឆ្នោតដោយគណបក្សនយោបាយណាមួយ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេ។
សម្រាប់ការបោះឆ្នោតលើកនេះបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានអ្នកមានសញ្ញាបត្រអនុបណ្ឌិត បរិញ្ញាបត្រ បរិញ្ញាបត្ររង និង អ្នកមានបទពិសោធដឹកនាំសហគមន៍ជាច្រើនឆ្នាំ។
អ្នកដឹកនាំសមាគមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅកម្ពុជាលើកឡើងថា អ្នកសារព័ត៌មានត្រូវតែទទួលបានសេរីភាពក្នុងការរាយការណ៍អំពីភាពមិនប្រក្រតីដែលអាចកើតឡើងក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។
គណបក្សនយោបាយខ្លះដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ផ្តល់ការគាំទ្រការដាក់ចេញវិធានការបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅតាមសហគមន៍ ដោយមិនមានការព្រួយបារម្ភអំពីការបាត់បង់សំឡេងឆ្នោតសម្រាប់ថ្ងៃបោះឆ្នោតផ្លូវការនាដើមខែមិថុនាខាងមុខនោះ។
ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ការសម្រចតែងតាំង លោក ស៊ុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺផ្ទុយលក្ខនិ្តកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងច្បាប់ស្តីពីគណបក្សនយោបាយ។
លោកត្រូវបានប្រធានមន្ទីរកសិកម្មខេត្ត បង្ខំឱ្យលាលែងពីតំណែងជាប្រធានសហគមន៍ ប្រសិនបើចង់ឈរឈ្មោះជាបេក្ខភាពមេឃុំ សម្រាប់គណបក្សនយោបាយក្នុងការបោះឆ្នោតនាខែមិថុនាខាងមុខនេះ។
គណបក្សភ្លើងទៀនបានដាក់បេក្ខជនឈរឈ្មោះចំនួន ១.៦២៣ ក្នុងចំណោម ១.៦៥២ ឃុំសង្កាត់ ដើម្បីប្រកួតប្រជែងដណ្តើមយកតំណែងមេឃុំឬចៅសង្កាត់។ លោក នង ធារ៉ា ថា ទោះបីជាការធ្វើនយោបាយក្នុងអំឡពេលនេះទទួលបានការគំរាមគំហែងយ៉ាងណា ក៏លោកមិនមានការរុញរា។
តំណាងគណបក្សទាំងនោះ បានប្តេជ្ញាចិត្តថានឹងរៀបចំគោលនយោបាយ និងដីកាទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងលើកកម្ពស់សហគ្រិននារីវ័យក្មេងនៅតាមសហគមន៍ នៅពេលគណបក្សទាំងនោះជាប់ឆ្នោតជាមេឃុំ។
លិខិតរបស់រដ្ឋមន្ត្រីការងារលោកអ៊ិត សំហេងបានសរសេរតាមន័យដើមបន្ថែមថា៖ «និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទៅបោះឆ្នោ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគជាមុនសិន»។
ព័ត៌មានផ្សេងទៀត