គម្រប់ខួប៣ឆ្នាំនៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ខណៈការគាំទ្ររបស់អាមេរិកមានភាពស្រពេចស្រពិល
ភាពមិនប្រាកដប្រជានៃទំនាក់ទំនងរវាងអាមេរិកនិងអ៊ុយក្រែនលេចឡើង ខណៈសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនឈានចូលឆ្នាំទី ៤។ ការកែប្រែជំហរថ្មីៗនេះរបស់អាមេរិកបានបង្កឱ្យមានការភ័យខ្លាចថា អ៊ុយក្រែននឹងត្រូវរងសម្ពាធឱ្យសម្រេចកិច្ចព្រមព្រៀងសន្តិភាពដែលមិនអំណោយផលដល់អ៊ុយក្រែន ឬនឹងត្រូវទុកចោលឱ្យប្រឈមនឹងរុស្ស៊ីដោយគ្មានការគាំទ្រពីអាមេរិក។ ខណៈពលរដ្ឋអ៊ុយក្រែនភាគច្រើនគាំទ្រឱ្យមានកិច្ចចរចាសន្តិភាព ពួកគេជាច្រើនទទូចឱ្យមានការស្រុះស្រួលគ្នាទៅតាមលក្ខខណ្ឌរបស់អ៊ុយក្រែន។ អ្នកស្រី Anna Chernikova រាយការណ៍ពីរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៣ កុម្ភៈ ២០២៥
ឥណ្ឌានិងចិនស្តារជើងហោះហើរត្រង់ទៅវិញទៅមក
-
១១ កុម្ភៈ ២០២៥
ជនជាតិអ៊ុយក្រែននៅរដ្ឋ Colorado បើកអាជីវកម្មលក់ម្ហូបតាមរថយន្ត
-
១១ កុម្ភៈ ២០២៥
មេដឹកនាំពិភពលោកគ្រោងនឹងជួបគ្នានៅសន្និសីទសន្តិសុខក្រុង Munich