យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ ជនភៀសខ្លួនទាំងនេះភាគច្រើនសង្ឃឹមថានឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅថ្ងៃណាមួយ។
អំពើហិង្សាកាលពីថ្ងៃអាទិត្យនៅ ក្រុងMakhachkala ទីរួមខេត្ត Dagestan និងនៅជិតទីក្រុង Derbent គឺជាអំពើហិង្សាចុងក្រោយបង្អស់ដែលក្រុមមន្ត្រីបានស្តីបន្ទោសក្រុមជ្រុលនិយមអ៊ីស្លាមនៅកន្លែងមានជនជាតិមូស្លីមលើសលុបនៅតំបន់ Caucasus ខាងជើង។
កងទ័ពរបស់រដ្ឋាភិបាលក្រុងកៀវបាននិយាយថា ខ្លួនបានបាញ់បង្ហោះដ្រូនដើម្បីវាយប្រហារ «រោងចក្រចម្រាញ់ប្រេង Afipskiy, Ilskiy, Krasnodar និង Astrakhan» និងមជ្ឈមណ្ឌលវិទ្យុនិងចារកម្មមួយកន្លែង នៅភាគខាងត្បូងប្រទេសរុស្ស៊ី។
គោលជំហររបស់លោក Trump អំពីអ៊ុយក្រែននិងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសនេះមានភាពស្រពិចស្រពិល ផ្ទុយគ្នាហើយប្រហែលមានការវិវត្តផងដែរ។
ភាគីទាំងពីរបានបង្កើការវាយប្រហារគ្នាតាមអាកាសឆ្លងព្រំដែនទៅវិញទៅមកក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ុយក្រែនដៅលើទីតាំងថាមពលរុស្ស៊ី ហើយរុស្ស៊ីវាយសងសឹកវិញ។
លោក Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ីបានកំណត់យកហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ធ្វើជាគោលដៅនៃការវាយប្រហារក្នុងពេលកន្លងទៅ ដោយធ្វើការវាយប្រហារតាមដ្រូននិងគ្រាប់មីស៊ីល ដោយបំផ្លាញសមត្ថភាពផលិតថាមពលអ៊ុយក្រែនអស់ពាក់កណ្តាលចាប់តាំងពីរដូវរងាក្នុងពេលកន្លងទៅ។
រដ្ឋាភិបាលស្វីសបាននិយាយថា ចំនួនប្រទេសដែលចូលរួម មានប្រហែលពាក់កណ្តាលមកពីទ្វីបអឺរ៉ុប ហើយថា ការចូលរួមជាសាកលមានសារៈសំខាន់ ដើម្បីធ្វើឱ្យមានដំណើរការមួយ ដែលមានការគាំទ្រដ៏ទូលំទូលាយ។
លោក Biden បានសុំអភ័យទោសដល់ប្រជាពលរដ្ឋអ៊ុយក្រែន ដែលមិនបានដឹងអស់រយៈពេលជាច្រើនសប្តាហ៍ថា តើនឹងមានជំនួយបន្ថែមទៀតឬក៏អត់នោះ ខណៈដែលក្រុមសមាជិកសភាអភិរក្សនិយមនៃគណបក្សសាធារណរដ្ឋបានព្យួរកញ្ចប់ទឹកប្រាក់ជំនួយយោធាចំនួន ៦១ ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែនអស់រយៈពេលប្រមាណ ៦ ខែ។
លោក Vasily Golubev អភិបាលតំបន់ Rostov-on-Don បាននិយាយនៅលើបណ្តាញតេឡេក្រាមថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បានត្រូវចំកន្លែងចម្រាញ់ប្រេង Novoshakhtinsk និងថា សកម្មភាពការងារនៅទីនោះត្រូវបានផ្អាក។
ថ្លែងនៅបូជនីយដ្ឋានបញ្ចុះសព Colleville-sur-Mer ក្នុងប្រទេសបារាំង លោក Biden និយាយថា៖ «យើងនឹងមិនដើរចេញពីការការពារអ៊ុយក្រែនទេ ហើយនឹងមិនចុះចាញ់មនុស្សដែលធ្វើបាបគេដែរ»។
បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានមកធ្វើទស្សនកិច្ចនៅហ្វីលីពីននិងអាស៊ីអាគ្នេយ៍ បានថ្លែងអំណរគុណលោក Marcos ពីការគាំទ្ររបស់ហ្វីលីពីនទៅលើអ៊ុយក្រែន។
លោក Zelenskyy បានទៅដល់ហ្វីលីពីនដោយមិនមានការជូនដំណឹងជាមុន និងស្ថិតក្រោមកិច្ចការពារសន្តិសុខយ៉ាងរឹងមាំនៅទីក្រុងម៉ានីល កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីលោកបានថ្លែងកាលពីចុងសប្តាហ៍នៅឯវេទិកាការពារជាតិ Shangri-La ក្នុងប្រទេសសិង្ហបុរី។
ព័ត៌មានផ្សេងទៀត