លោក Biden បានសុំអភ័យទោសដល់ប្រជាពលរដ្ឋអ៊ុយក្រែន ដែលមិនបានដឹងអស់រយៈពេលជាច្រើនសប្តាហ៍ថា តើនឹងមានជំនួយបន្ថែមទៀតឬក៏អត់នោះ ខណៈដែលក្រុមសមាជិកសភាអភិរក្សនិយមនៃគណបក្សសាធារណរដ្ឋបានព្យួរកញ្ចប់ទឹកប្រាក់ជំនួយយោធាចំនួន ៦១ ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែនអស់រយៈពេលប្រមាណ ៦ ខែ។
លោក Vasily Golubev អភិបាលតំបន់ Rostov-on-Don បាននិយាយនៅលើបណ្តាញតេឡេក្រាមថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បានត្រូវចំកន្លែងចម្រាញ់ប្រេង Novoshakhtinsk និងថា សកម្មភាពការងារនៅទីនោះត្រូវបានផ្អាក។
ថ្លែងនៅបូជនីយដ្ឋានបញ្ចុះសព Colleville-sur-Mer ក្នុងប្រទេសបារាំង លោក Biden និយាយថា៖ «យើងនឹងមិនដើរចេញពីការការពារអ៊ុយក្រែនទេ ហើយនឹងមិនចុះចាញ់មនុស្សដែលធ្វើបាបគេដែរ»។
បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានមកធ្វើទស្សនកិច្ចនៅហ្វីលីពីននិងអាស៊ីអាគ្នេយ៍ បានថ្លែងអំណរគុណលោក Marcos ពីការគាំទ្ររបស់ហ្វីលីពីនទៅលើអ៊ុយក្រែន។
លោក Zelenskyy បានទៅដល់ហ្វីលីពីនដោយមិនមានការជូនដំណឹងជាមុន និងស្ថិតក្រោមកិច្ចការពារសន្តិសុខយ៉ាងរឹងមាំនៅទីក្រុងម៉ានីល កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីលោកបានថ្លែងកាលពីចុងសប្តាហ៍នៅឯវេទិកាការពារជាតិ Shangri-La ក្នុងប្រទេសសិង្ហបុរី។
ចាប់តាំងពីរដូវផ្ការីកឆ្នាំ ២០២២ មក លោក Dell Loy Hansen បានចំណាយថវិកាជាង ៧០លានដុល្លារអាមេរិក ដើម្បីសង់លំនៅដ្ឋានដល់ក្រុមគ្រួសារអ៊ុយក្រែនដែលផ្លាស់ទីគ្មានលំនៅដ្ឋាន។
កងទ័ពអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំង ៣២ គ្រឿង ក៏ដូចជាមីស៊ីល ៧ គ្រាប់ផងដែរ។
កងទ័ពជើងអាកាសអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣ គ្រឿងក្នុងចំណោម ១៤ គ្រឿងដែលរុស្ស៊ីបានប្រើនៅក្នុងការវាយប្រហារកាលពីយប់មិញលើតំបន់ Mykolaiv តំបន់ Kirovohrad និងតំបន់ Rivne។
លោក Zelenskyy បានបញ្ជាក់ថា កិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំនេះក៏រួមមានផងដែរនូវកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសបែលហ្ស៊ិកលើផ្នែកស៊ើបការណ៍សម្ងាត់ សន្តិសុខអ៊ីនធឺណិត ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិត និងឧស្សាហកម្មផ្នែកការពារ។
លោក Oleh Syniehubov អភិបាលតំបន់ បានថ្លែងតាម Telegram ថា រុស្ស៊ីបានវាយប្រហារតំបន់នេះយ៉ាងហោចណាស់ ១៥ ដង។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ទោ Pat Ryder នៃកងទ័ពជើងអាកាសបានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃអង្គារថា៖ «រុស្ស៊ីបានបង្ហោះផ្កាយរណបចូលក្នុងគន្លងគោចររបស់ផែនដី ដែលយើងវាយតម្លៃថាអាចជាអាវុធប្រឆាំងនឹងដែនអវកាសដែលអាចមានសមត្ថភាពវាយប្រហារលើផ្កាយរណបផ្សេងទៀតនៅក្នុងគន្លងគោចរទាបនៃផែនដី»។
យោធារុស្ស៊ីនិយាយថា ខ្លួនបានស្ទាក់បាញ់និងបំផ្លាញដ្រូនអ៊ុយក្រែនជាង ១០០ គ្រឿងនៅលើអាកាសនិងសមុទ្រ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ក៏ដូចជាលើតំបន់គ្រីមមៀនិងសមុទ្រខ្មៅកាលពីយប់មិញផងដែរ។
ព័ត៌មានផ្សេងទៀត