ជនភៀសខ្លួនដែលនឹកស្រុកកំណើតប្រថុយត្រឡប់ទៅអ៊ុយក្រែនវិញមុនសង្គ្រាមចប់
អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនភៀសខ្លួនអ៊ុយក្រែននៅក្នុងឆ្នាំទី ៣ នៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែនមានចំនួនជិត ៦ លាន ៥ សែននាក់។ យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ ជនភៀសខ្លួនទាំងនេះភាគច្រើនសង្ឃឹមថានឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅថ្ងៃណាមួយ។ អ្នកស្រី Lesia Bakalets បាននិយាយជាមួយជនជាតិអ៊ុយក្រែនដែលបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ និងរាយការណ៍អំពីរឿងនេះពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕