ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ទៅ​ដល់​ទីក្រុង​ម៉ានីល​ដើម្បី​ជំរុញ​កិច្ចប្រជុំ​កំពូល​សន្តិភាព ហើយ​ថា​ចិន​និង​រុស្ស៊ី​កំពុង​ព្យាយាម​ធ្វើឱ្យ​ខូច


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និងប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. ចាប់ដៃស្វាគមន៍គ្នា​នៅ​វិមាន​រដ្ឋាភិបាល​ហ្វីលីពីន ក្នុងទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។ (Jam Sta Rosa/POOL via Reuters)
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និងប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. ចាប់ដៃស្វាគមន៍គ្នា​នៅ​វិមាន​រដ្ឋាភិបាល​ហ្វីលីពីន ក្នុងទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។ (Jam Sta Rosa/POOL via Reuters)

ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​ ក្នុង​ដំណើរ​ទស្សនៈកិច្ច​ដ៏​កម្រ​មួយ​នៅ​អាស៊ី​ ដើម្បី​ជំរុញ​ឱ្យ​មេដឹកនាំ​ក្នុង​តំបន់​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិភាព​ដែល​រៀបចំ​ដោយ​ប្រទេស​ស្វីស​ ស្តីពី​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក ​Zelenskyy​ បាន​ចោទ​ប្រកាន់​រុស្ស៊ី​ព្យាយាម​ធ្វើឱ្យខូច​ដំណើរ​ការ​ដោយ​មាន​ជំនួយ​ពី​ប្រទេស​ចិន។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ។​

លោក ​Zelenskyy ​បាន​ទៅ​ដល់​ហ្វីលីពីន​ដោយ​មិនមាន​ការជូន​ដំណឹង​ជាមុន​ និង​ស្ថិត​ក្រោម​កិច្ចការពារ​សន្តិសុខ​យ៉ាង​រឹងមាំ​នៅ​ទីក្រុង​ម៉ានីល​ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ បន្ទាប់ពី​លោក​បាន​ថ្លែង​កាលពី​ចុង​សប្តាហ៍​នៅ​ឯ​វេទិកា​ការពារ​ជាតិ​ Shangri-La ​ក្នុង​ប្រទេស​សិង្ហបុរី។

លោក ​Zelenskyy​ ត្រូវបាន​ទទួល​ការស្វាគមន៍​លើ​កម្រាល​ព្រំ​ក្រហម​ដោយ​មាន​កងកិត្តិយស​យោធា​កាលពី​ថ្ងៃច័ន្ទ​នៅ​ឯវិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ម៉ានីល ​មុនពេល​ជួប​ជាមួយ​លោកប្រធានាធិបតី​ Ferdinand Marcos Jr.។

ក្រុម​មន្ត្រី​បាន​និយាយ​ថា ​លោក ​Marcos​ បាន​សន្យា​ថា​ ហ្វីលីពីន​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG