លោក Oleh Syniehubov អភិបាលតំបន់ បានថ្លែងតាម Telegram ថា រុស្ស៊ីបានវាយប្រហារតំបន់នេះយ៉ាងហោចណាស់ ១៥ ដង។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ទោ Pat Ryder នៃកងទ័ពជើងអាកាសបានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃអង្គារថា៖ «រុស្ស៊ីបានបង្ហោះផ្កាយរណបចូលក្នុងគន្លងគោចររបស់ផែនដី ដែលយើងវាយតម្លៃថាអាចជាអាវុធប្រឆាំងនឹងដែនអវកាសដែលអាចមានសមត្ថភាពវាយប្រហារលើផ្កាយរណបផ្សេងទៀតនៅក្នុងគន្លងគោចរទាបនៃផែនដី»។
យោធារុស្ស៊ីនិយាយថា ខ្លួនបានស្ទាក់បាញ់និងបំផ្លាញដ្រូនអ៊ុយក្រែនជាង ១០០ គ្រឿងនៅលើអាកាសនិងសមុទ្រ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ក៏ដូចជាលើតំបន់គ្រីមមៀនិងសមុទ្រខ្មៅកាលពីយប់មិញផងដែរ។
រុស្ស៊ីបានដណ្ដើមកាន់កាប់ភូមិជាច្រើននៅក្នុងតំបន់ Kharkiv ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយការរុលចូលរបស់រុស្ស៊ីបានធ្វើឱ្យលោក Zelenskyy លុបចោលដំណើរទស្សនកិច្ចបរទេសដែលគ្រោងទុកជាច្រើន។
អ្នកជំនាញរំពឹងថា ការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិរបស់លោក Putin អាចជាការត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏យូរនៅអ៊ុយក្រែន ដោយតែងតាំងអ្នកថ្មី ឱ្យត្រៀមខាងសេដ្ឋកិច្ច។ក្រុមផ្សាយព័ត៌មានវីអូអេភាសារុស្ស៊ីរាយការណ៍អំពីរឿងនេះ។
លោក Blinken បានប្រកាសផ្តល់ជំនួយអាវុធចំនួន២ពាន់លានដុល្លារផងដែរ។ ថវិកាភាគច្រើនគឺមកពីកញ្ចប់ជំនួយដែលបានអនុម័តកាលពីខែមុន។
លោក Zelenskyy បានប្រាប់លោក Blinken ថា ទស្សនកិច្ចរបស់លោក Blinken នេះធ្វើឡើងក្នុងអំឡុងពេលដែលមាន «ស្ថានភាពតឹងតែងនៅតំបន់ភាគខាងកើតអ៊ុយក្រែន»។
ការវាយប្រហាររបស់អ៊ុយក្រែនគឺផ្ដោតលើតំបន់ Belgorod នៃប្រទេសរុស្ស៊ីដែលជាប់នឹងព្រំដែនអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានបាញ់កម្ទេចដ្រូន ១២ គ្រឿងនិងមីស៊ីលបញ្ជា ១២ គ្រាប់នៅពីលើតំបន់ Belgorod។
ការវាយប្រហារដោយគ្រាប់មីស៊ីលមួយរបស់រុស្ស៊ីទៅលើក្រុង Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន បានធ្វើឱ្យរបួសមនុស្ស២នាក់ និងធ្វើឱ្យឆេះផ្ទះចំនួន៣ខ្នង នៅម៉ោងទាបភ្លឺនៅថ្ងៃសុក្រនេះ។
មន្ត្រីនៅភាគខាងលិចប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនបានធ្វើឱ្យមនុស្សយ៉ាងតិច ៨ នាក់រងរបួស។
ពួកមន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថាការវាយប្រហារតាមអាកាសខ្លាំងមួយរបស់រុស្ស៊ីដែលមានរួមមីស៊ីល៥៥គ្រឿងនិងដ្រូន២១គ្រឿងបានធ្វើឱ្យខូចខាតរោងចក្រអគ្គិសនីមួយនៅក្នុងតំបន់ Lviv នាប៉ែកខាងលិចប្រទេសអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត