ចាប់តាំងពីរដូវផ្ការីកឆ្នាំ ២០២២ មក លោក Dell Loy Hansen បានចំណាយថវិកាជាង ៧០លានដុល្លារអាមេរិក ដើម្បីសង់លំនៅដ្ឋានដល់ក្រុមគ្រួសារអ៊ុយក្រែនដែលផ្លាស់ទីគ្មានលំនៅដ្ឋាន។
កងទ័ពអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំង ៣២ គ្រឿង ក៏ដូចជាមីស៊ីល ៧ គ្រាប់ផងដែរ។
កងទ័ពជើងអាកាសអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣ គ្រឿងក្នុងចំណោម ១៤ គ្រឿងដែលរុស្ស៊ីបានប្រើនៅក្នុងការវាយប្រហារកាលពីយប់មិញលើតំបន់ Mykolaiv តំបន់ Kirovohrad និងតំបន់ Rivne។
លោក Zelenskyy បានបញ្ជាក់ថា កិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំនេះក៏រួមមានផងដែរនូវកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសបែលហ្ស៊ិកលើផ្នែកស៊ើបការណ៍សម្ងាត់ សន្តិសុខអ៊ីនធឺណិត ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិត និងឧស្សាហកម្មផ្នែកការពារ។
លោក Oleh Syniehubov អភិបាលតំបន់ បានថ្លែងតាម Telegram ថា រុស្ស៊ីបានវាយប្រហារតំបន់នេះយ៉ាងហោចណាស់ ១៥ ដង។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ទោ Pat Ryder នៃកងទ័ពជើងអាកាសបានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃអង្គារថា៖ «រុស្ស៊ីបានបង្ហោះផ្កាយរណបចូលក្នុងគន្លងគោចររបស់ផែនដី ដែលយើងវាយតម្លៃថាអាចជាអាវុធប្រឆាំងនឹងដែនអវកាសដែលអាចមានសមត្ថភាពវាយប្រហារលើផ្កាយរណបផ្សេងទៀតនៅក្នុងគន្លងគោចរទាបនៃផែនដី»។
យោធារុស្ស៊ីនិយាយថា ខ្លួនបានស្ទាក់បាញ់និងបំផ្លាញដ្រូនអ៊ុយក្រែនជាង ១០០ គ្រឿងនៅលើអាកាសនិងសមុទ្រ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ក៏ដូចជាលើតំបន់គ្រីមមៀនិងសមុទ្រខ្មៅកាលពីយប់មិញផងដែរ។
រុស្ស៊ីបានដណ្ដើមកាន់កាប់ភូមិជាច្រើននៅក្នុងតំបន់ Kharkiv ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយការរុលចូលរបស់រុស្ស៊ីបានធ្វើឱ្យលោក Zelenskyy លុបចោលដំណើរទស្សនកិច្ចបរទេសដែលគ្រោងទុកជាច្រើន។
អ្នកជំនាញរំពឹងថា ការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិរបស់លោក Putin អាចជាការត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏យូរនៅអ៊ុយក្រែន ដោយតែងតាំងអ្នកថ្មី ឱ្យត្រៀមខាងសេដ្ឋកិច្ច។ក្រុមផ្សាយព័ត៌មានវីអូអេភាសារុស្ស៊ីរាយការណ៍អំពីរឿងនេះ។
លោក Blinken បានប្រកាសផ្តល់ជំនួយអាវុធចំនួន២ពាន់លានដុល្លារផងដែរ។ ថវិកាភាគច្រើនគឺមកពីកញ្ចប់ជំនួយដែលបានអនុម័តកាលពីខែមុន។
លោក Zelenskyy បានប្រាប់លោក Blinken ថា ទស្សនកិច្ចរបស់លោក Blinken នេះធ្វើឡើងក្នុងអំឡុងពេលដែលមាន «ស្ថានភាពតឹងតែងនៅតំបន់ភាគខាងកើតអ៊ុយក្រែន»។
ការវាយប្រហាររបស់អ៊ុយក្រែនគឺផ្ដោតលើតំបន់ Belgorod នៃប្រទេសរុស្ស៊ីដែលជាប់នឹងព្រំដែនអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានបាញ់កម្ទេចដ្រូន ១២ គ្រឿងនិងមីស៊ីលបញ្ជា ១២ គ្រាប់នៅពីលើតំបន់ Belgorod។
ព័ត៌មានផ្សេងទៀត