ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden សុំ​អភ័យទោស​លោក Zelenskyy ដែល​ជំនួយ​អាមេរិ​កជាប់​គាំង​នៅ​សភា


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចាប់ដៃគ្នា​នៅក្នុង​ជំនួប​មួយ នៅទីក្រុងប៉ារីស ប្រទេស​បារាំង នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចាប់ដៃគ្នា​នៅក្នុង​ជំនួប​មួយ នៅទីក្រុងប៉ារីស ប្រទេស​បារាំង នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​សុក្រ​បាន​សុំ​អភ័យទោស​ជា​សាធារណៈលើក​ដំបូងដល់​ប្រទេស​អ៊ុយក្រែន ស្តី​ពី​ជំនួយ​យោធា​អាមេរិកដល់ប្រទេស​អ៊ុយក្រែន​ដែលត្រូវ​បាន​ជាប់គាំង​ជា​ច្រើន​ខែ ​នៅ​សភា​អាមេរិក​ ដែល​ធ្វើ​ឱ្យរុស្ស៊ីអាច​ជំរុល​ទៅ​មុខ នៅ​ក្នុង​សមរភូមិប្រយុទ្ធ​ ខណៈពេលដែលប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy បាន​អំពាវនាវឱ្យ​មាន​គាំទ្រ​ពី​គណបក្ស​ធំៗ​ទាំង​ពីររបស់​អាមេរិក​ ដូចអ្វី​ដែល​អាមេរិក​បាន​ជួយ​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ​ដូច្នោះ​ដែរ។ នេះបើ​តាមសេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។

ថ្លែង​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ​មួយ​ថ្ងៃ​ក្រោយ​ពី​ចូលរួមក្នុង​ពិធី​រម្លឹក​ខួប​អនុស្សារីយ៍​លើក​ទី ៨០ ​ឆ្នាំ​នៃ​ការប្រហារ​ឡើងគោក​ក្នុង​តំបន់ Normandy ដែល​គេ​ហៅ​ថា​ជា​ទិវា D-Day នោះ ​លោក Biden បាន​សុំ​អភ័យទោស​ដល់​ប្រជាពលរដ្ឋ​អ៊ុយក្រែន ​ដែល​មិន​បាន​ដឹងអស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​ថា​ តើ​នឹង​មាន​ជំនួយ​បន្ថែមទៀត​ឬ​ក៏​អត់​នោះ​ ខណៈ​ដែល​ក្រុម​សមាជិកសភា​អភិរក្ស​និយម​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ព្យួរកញ្ចប់ទឹក​ប្រាក់​ជំនួយ​យោធា​ចំនួន ៦១ ពាន់​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ប្រទេស​អ៊ុយក្រែន​អស់​រយៈ​ពេល​ប្រមាណ ​៦ ខែ។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​ប្រធានាធិបតី​មក​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ​ ​នៅ​តែថ្លែង​ទទូច​ថា ​ពលរដ្ឋអាមេរិកាំង​នៅ​តែ​ឈរ​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​នោះ។ លោក​និយាយ​ថា៖ ​«យើងស្ថិត​នៅ​ជា​មួយ​អ៊ុយក្រែន​ទាំង​ស្រុង​និងដោយ​ម៉ឺងម៉ាត់»។

ការសុំ​អភ័យទោសរបស់​លោក Biden និង​ការសុំ​អង្វករឱ្យ​មាន​ការ​គាំទ្រ​ដ៏​រឹងមាំរបស់​លោក Zelenskyy ដល់​ក្រុមចម្រុះ​សម្ព័ន្ធមិត្ត​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ជា​ការរម្លឹកដាស់​តឿនមួយ​ថា ការលើក​ឡើងរបស់​លោក​ Biden ក្នុង​ការ​តាំងចិត្ត​ដែល​មាន​ការយឺតយ៉ាវ ភាពរឹងរូស​ក្នុង​ចំណោម​សមាជិក​សភា​អាមេរិកនៃ​គណបក្ស​សាធារណរដ្ឋ​ និង​ការចង់ទុក​ឱ្យ​ឯកោក្នុង​នយោ បាយ​អាមេរិក​ បាន​នាំ​ទៅ​ដល់​ការ​រុល​ទៅ​មុខ​កាន់តែ​ខ្លាំងនៃ​កងកម្លាំង​រុស្ស៊ី​ក្នុង​សមរភូមិ​ប្រយុទ្ធ។

លោក Zelenskyy បាន​ស្នើសុំ​ដោយ​ទទូច​ឱ្យ​មាន​ការ​គាំទ្រពី​អាមេរិក​ លើប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​ ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់រុស្ស៊ី និង​បាន​អរគុណដល់​សមាជិក​សភា​អាមេរិក ដែល​បាន​មូលមតិ​គ្នាអនុម័តយល់​ព្រមផ្តល់ជំនួយជា​អាវុធ​ ដែល​អាច​ធ្វើ​ឱ្យ​អ៊ុយក្រែន អាច​ទប់​ស្កាត់​បាន​ពីការរុល​ទៅ​មុខរបស់​កងយោធា​រុស្ស៊ីនៅ​ក្នុង​សមរភូមិ​ក្នុង​រយៈពេលប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG