មេដឹកនាំអ៊ុយក្រែន បានប្រាប់ក្រុមសម្ព័ន្ធមិត្តបស្ចិមប្រទេសថា កងយោធាអ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់នូវគ្រាប់រំសេវបន្ថែមទៀត ពិសេសគ្រាប់កាំភ្លើងផ្លោង១៥៥មីល្លីម៉ែត្រ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរនៅលើប្រព័ន្ធ Twitter នៅថ្ងៃពុធនេះថា ការវាយប្រហាររបស់រុស្ស៊ីលើកនេះរួមមានការប្រើ «ដ្រូនពិឃាដរបស់អ៊ីរ៉ង់ ២០ គ្រឿង មីស៊ីល និងការបាញ់ផ្លោងជាច្រើនដងផងដែរ»។
កាលពីថ្ងៃចន្ទប្រធានាធិបតីចិនលោក Xi Jinping បានទៅដល់ទីក្រុងមូស្គូសម្រាប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin។ ក្នុងដំណើរទស្សនកិច្ចនោះ លោក Xi មានរបៀបវារៈនៃការពិភាក្សាអំពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងសំណើសន្តិភាពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើដំណើរនៅថ្ងៃអង្គារនេះទៅកាន់រដ្ឋធានីកៀវដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy នៅក្នុងការបង្ហាញការគាំទ្រដែលបានកើតមានឡើងនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំចិនលោក Xi Jinping។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលស្វាគមន៍ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃអង្គារនេះដែលជាថ្ងៃទីពីរនៃការពិភាក្សារវាងលោកទាំងពីរ បន្ទាប់ពីលោក Putin បានទទួលស្វាគមន៍ផែនការសន្តិភាពរបស់រដ្ឋាភិបាលចិននៅក្នុងការដោះស្រាយបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ប្រធានាធិបតីចិនលោក Xi Jinping ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និតរបស់លោកជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kulebaថាចិនមានការតាំងចិត្តលើការលើកកម្ពស់សន្តិភាពនិងជំរុញឱ្យមានការចរចាក៏ដូចជាអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើតបរិយាកាសសម្រាប់ការចរចាសន្តិភាព។
មន្ត្រីរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការអូតង់ (NATO) បានសន្យាទាំងអស់គ្នាថានឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីបំពេញបន្ថែមនូវស្តុកគ្រាប់រំសេវរបស់អ៊ុយក្រែនក៏ដូចជាស្ដុកគ្រាប់រំសេវរបស់ខ្លួន នៅពេលដែលការប្រយុទ្ធគ្នានៅអ៊ុយក្រែនអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ។
ប្រទេសរុស្ស៊ីកំពុងព្យាយាមទិញ «របស់គ្រប់បែបយ៉ាងពីគ្រប់ទីកន្លែង» ដែលក្នុងនោះរួមមានទាំងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរដូចជាប្រទេសមីយ៉ាន់ម៉ាជាដើម ដើម្បីបានសព្វាវុធសម្រាប់ការឈ្លានពានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
យោធាអ៊ុយក្រែនបានលើកឡើងថា ខ្លួនបានប្រើកាំភ្លើងធំ រថក្រោះ និងសព្វាវុធផ្សេងទៀតដើម្បីវាយរុញច្រានការប៉ុនប៉ងរបស់រុស្ស៊ីនៅក្នុងការដណ្ដើមកាន់កាប់ទីក្រុង Bakhmut។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងចាប់ផ្ដើមទទួលស្គាល់នូវភាពកម្សោយរបស់ទាហានរបស់លោក និងបានសម្របសម្រួលយុទ្ធសាស្ត្ររបស់លោកក្នុងក្ដីសង្ឃឹមថានឹងអាចផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែនបាននៅទីបំផុត។
ព័ត៌មានផ្សេងទៀត