ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដា​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​ពិចារណា​លើ​ផែនការ​ផ្គត់ផ្គង់​គ្រាប់​រំសេវ​ដល់​អ៊ុយក្រែន


ទាហាន​អ៊ុយក្រែន​បាញ់​កាំភ្លើង​នៅ​សមរភូមិ​ជួរ​មុខ​នៅ​ជិត​ក្រុង Bakhmut តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៣។
ទាហាន​អ៊ុយក្រែន​បាញ់​កាំភ្លើង​នៅ​សមរភូមិ​ជួរ​មុខ​នៅ​ជិត​ក្រុង Bakhmut តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៣។

រដ្ឋមន្ត្រី​ការបរទេស​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក នៅ​ពេល​ដែល​ពួកគេ​ធ្វើការ​ដើម្បី​សម្រេច​ជា​ចុងក្រោយ​នូវ​ផែនការ​ពហុ​ផ្នែក​មួយ​ដើម្បី​ផ្គត់ផ្គង់​គ្រាប់​រំសេវ​ដល់​ប្រទេស​អ៊ុយក្រែន​និង​បំពេញ​ឡើង​វិញ​នូវ​ស្តុក​គ្រាប់​រំសេវ​របស់​ខ្លួន។

សំណើ​ផែនការ​ដែល​មាន​ទឹក​ប្រាក់ ២ ពាន់​លាន​ដុល្លារ​នេះ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​កិច្ចការ​ដើម្បី​បង្កើន​ផលិតកម្ម​គ្រាប់​រំសេវ​របស់​សហភាព​អឺរ៉ុប​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​រយៈពេល​វែង។

កន្លង​មក មន្ត្រី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​នៃ​ជំនួយ​គ្រាប់​រំសេវ​បន្ថែម​ទៀត​ពី​ដៃគូ​បស្ចិមប្រទេស នៅ​ពេល​ដែល​អ៊ុយក្រែន​តតាំង​ជាមួយ​នឹង​ការ​ឈ្លានពាន​ពេញ​ទំហឹង​របស់​រុស្ស៊ី​ដែល​បាន​ចាប់ផ្ដើម​កាលពី​ជាង​មួយ​ឆ្នាំ​មុន។

ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក Joseph Borrell បាន​លើក​ទឹកចិត្ត​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ឱ្យ​យល់ព្រម​តាម​សំណើ​ផែនការ​នេះ ដោយ​លោក​បាន​និយាយ​ថា អ៊ុយក្រែន​ចង់​ឱ្យ​មាន​ការ​បញ្ជូន​គ្រាប់​កាំភ្លើង​ធំ​បន្ថែម​ទៀត​ដល់​ខ្លួន​ឱ្យ​បាន​ឆាប់៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ AFP។

XS
SM
MD
LG