រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kulebaថាចិនមានការតាំងចិត្តលើការលើកកម្ពស់សន្តិភាពនិងជំរុញឱ្យមានការចរចាក៏ដូចជាអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើតបរិយាកាសសម្រាប់ការចរចាសន្តិភាព។
មន្ត្រីរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការអូតង់ (NATO) បានសន្យាទាំងអស់គ្នាថានឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីបំពេញបន្ថែមនូវស្តុកគ្រាប់រំសេវរបស់អ៊ុយក្រែនក៏ដូចជាស្ដុកគ្រាប់រំសេវរបស់ខ្លួន នៅពេលដែលការប្រយុទ្ធគ្នានៅអ៊ុយក្រែនអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ។
ប្រទេសរុស្ស៊ីកំពុងព្យាយាមទិញ «របស់គ្រប់បែបយ៉ាងពីគ្រប់ទីកន្លែង» ដែលក្នុងនោះរួមមានទាំងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរដូចជាប្រទេសមីយ៉ាន់ម៉ាជាដើម ដើម្បីបានសព្វាវុធសម្រាប់ការឈ្លានពានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
យោធាអ៊ុយក្រែនបានលើកឡើងថា ខ្លួនបានប្រើកាំភ្លើងធំ រថក្រោះ និងសព្វាវុធផ្សេងទៀតដើម្បីវាយរុញច្រានការប៉ុនប៉ងរបស់រុស្ស៊ីនៅក្នុងការដណ្ដើមកាន់កាប់ទីក្រុង Bakhmut។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងចាប់ផ្ដើមទទួលស្គាល់នូវភាពកម្សោយរបស់ទាហានរបស់លោក និងបានសម្របសម្រួលយុទ្ធសាស្ត្ររបស់លោកក្នុងក្ដីសង្ឃឹមថានឹងអាចផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែនបាននៅទីបំផុត។
ក្រសួងសន្តិសុខមាតុភូមិបានឲ្យដឹងថា ចាប់តាំងពីការបើកកម្មវិធីរដ្ឋាភិបាលអាមេរិកឈ្មោះការរួបរួមដើម្បីប្រទេសអ៊ុយក្រែន (Uniting for Ukraine) នៅក្នុងខែមេសាឆ្នាំ២០២២មក មានពលរដ្ឋអ៊ុយក្រែនចំនួន១សែន១ម៉ឺន៣ពាន់នាក់បានធ្វើដំណើរមកដល់ប្រទេសអាមេរិក។
Russian investment has seen property prices skyrocket in popular Thai islands
ការឈ្លានពានរបស់មូស្គូលើអ៊ុយក្រែនមួយឆ្នាំមុនមានផលប៉ះពាល់ធ្ងន់ធ្ងរលើរបៀបដែលពិភពលោកប្រើប្រាស់ថាមពល។ លោក Steve Baragona ជូនសេចក្តីរាយការណ៍នេះ។ អ្នកនាង ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕
ក្រសួងការពារជាតិចក្រភពអង់គ្លេសបានឱ្យដឹងទៀតថា រុស្ស៊ីត្រូវការពេលវេលា«ដើម្បីស្តុកទុកកាំជ្រួចមីស៊ីលដែលទើបផលិតថ្មីៗមកពីឧស្សាហកម្ម មុនពេលខ្លួនអាចផ្តល់ធនធានធ្វើការវាយប្រហារធំល្មមគ្រប់គ្រាន់ ដើម្បីទប់ទល់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបាន»។
ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលឥឡូវឈានចូលដល់ឆ្នាំទី២បានបង្កឱ្យមានការប្រុងប្រយ័ត្ននៅតាមបណ្តាប្រទេសជិតខាង។
យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល ៣៤ ក្នុងចំណោមមីស៊ីល ៨១ ដែលរុស្ស៊ីបានបាញ់ និងថាខ្លួនបានបាញ់ទម្លាក់ដ្រូនផលិតនៅអ៊ីរ៉ង់ចំនួន ៤ គ្រឿងដែលកងទ័ពរុស្ស៊ីបានប្រើ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងលោក Dmytro Ponomarenko បានប្រាប់ VOA ថា ប្រទេសកូរ៉េខាងត្បូងគួរតែគាំទ្រឱ្យបានច្បាស់លាស់ជាងមុននូវការវាយប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ព័ត៌មានផ្សេងទៀត