រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់មួយចំនួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងទីក្រុង Bakhmut ផងដែរ។ ទីក្រុងដែលរងការខូចខាតនេះពីមុនធ្លាប់មានប្រជាជនប្រហែល៧៥.០០០ នាក់រស់នៅ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា ស្ថានការណ៍នៅក្នុងទីក្រុង Bakhmut «គឺកាន់តែស្មុគស្មាញទៅៗ»។
យ៉ាងហោចណាស់ក្នុងពេលឥឡូវនេះ អាមេរិកបដិសេធមិនបញ្ជូនយន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែនទេ។ ប៉ុន្តែអ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍ថា មានតំណាងរាស្ត្រមួយចំនួននៅសភាដែលចង់ជំរុញឱ្យសេតវិមានប្តូរជំហរបស់ខ្លួន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
លោករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានទៅដល់ប្រទេសអេស្តូនី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដែលនៅទីនោះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអង្គការអូតង់ បានបង្កើនកម្លាំងទ័ពដែលជាផ្នែកមួយនៃការពង្រឹងការការពារតំបន់អឺរ៉ុបភាគខាងកើតរបស់អង្គការអូតង់។
នៅថ្ងៃចន្ទនេះ ប្រទេសអ៊ុយក្រែនបានបន្តជំរុញសម្ព័ន្ធមិត្តនានាឱ្យផ្គត់ផ្គង់យន្តហោះចម្បាំងដល់កងទ័ពរបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិកបានវាយតម្លៃកាលពីលើកចុងក្រោយបង្អស់ថាការផ្ដល់យន្តហោះចម្បាំង F-16 របស់ខ្លួនដល់អ៊ុយក្រែននៅពេលនេះគឺមិនទាន់ទំនងក៏ដោយ។
ថ្ងៃ ២៤ កុម្ភៈ ឆ្នាំនេះ គឺជាខួបមួយឆ្នាំនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលជាផ្នែកមួយនៃការឈ្លានពានទ្រង់ទ្រាយធំ។ តទៅនេះជាកម្រងរូបភាពពីជុំវិញពិភពលោកទាក់ទងព្រឹត្តិការណ៍នានាក្នុងថ្ងៃខួបទី១នេះ។
មួយឆ្នាំក្រោយមកបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្ដើមឈ្លានពានប្រទេសអ៊ុយក្រែន រថក្រោះដែលផលិតនៅអាល្លឺម៉ង់គួរតែត្រូវបានគេដឹកជញ្ជូនដំបូងដល់សមរភូមិមុខដើម្បីគាំទ្រដល់កងទ័ពអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។
ការវាយប្រហាររៀងរាល់ថ្ងៃពេញមួយឆ្នាំលើតំបន់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែនបណ្តាលឱ្យប្រជាជនស៊ាំនឹងសំឡេងស៊ីរ៉ែន រហូតពួកគេថាពួកគេស្ទើរលែងឮសូរវា។
ថ្ងៃ ២៤ កុម្ភៈ ឆ្នាំនេះ គឺជាខួបមួយឆ្នាំនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលជាផ្នែកមួយនៃការឈ្លានពានទ្រង់ទ្រាយធំ។
ប្រទេសរុស្ស៊ីកំពុងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ្រូនរបស់ចិន ដើម្បីផ្គត់ផ្គង់ឱ្យខ្លួនដែលអាចត្រូវដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ដែលបានរាយការណ៍នៅថ្ងៃសុក្រនេះ ហើយត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Bengaluru នៃប្រទេសឥណ្ឌាថា ការត្រួតពិនិត្យការនាំចេញបានធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូជួបបញ្ហាលំបាកខ្លាំងក្នុងការបំពេញបន្ថែមគ្រាប់រំសេវរបស់ខ្លួន
រុស្ស៊ីនិងចិនរឹតចំណងទាក់ទងគ្នាជិតស្និទ្ធជាងមុនកាលពីថ្ងៃពុធ ដោយលោក Vladimir Putin បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានដល់«ព្រំដែនថ្មី» ទោះជាស.រ.អ.បានសម្តែងកង្វល់ថា រដ្ឋាភិបាលក្រុងប៉េកាំងអាចផ្តល់អាវុធឱ្យរដ្ឋាភិបាលមូស្គូដើម្បីជួយដល់ការប្រឹងប្រែងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត