ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលឥឡូវឈានចូលដល់ឆ្នាំទី២បានបង្កឱ្យមានការប្រុងប្រយ័ត្ននៅតាមបណ្តាប្រទេសជិតខាង។
យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល ៣៤ ក្នុងចំណោមមីស៊ីល ៨១ ដែលរុស្ស៊ីបានបាញ់ និងថាខ្លួនបានបាញ់ទម្លាក់ដ្រូនផលិតនៅអ៊ីរ៉ង់ចំនួន ៤ គ្រឿងដែលកងទ័ពរុស្ស៊ីបានប្រើ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងលោក Dmytro Ponomarenko បានប្រាប់ VOA ថា ប្រទេសកូរ៉េខាងត្បូងគួរតែគាំទ្រឱ្យបានច្បាស់លាស់ជាងមុននូវការវាយប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅថ្ងៃពុធនេះក្នុងរាជធានីស្តុកខុល (Stockholm) ប្រទេសស៊ុយអែត ដោយអាទិភាពមួយនៅក្នុងរបៀបវារៈរបស់ពួកគេគឺការជំរុញឱ្យមានការផ្ដល់គ្រាប់រំសេវបន្ថែមទៀតដល់កងទ័ពអ៊ុយក្រែន។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា មេបញ្ជាការយោធារបស់លោកបានគាំទ្រជាឯកច្ឆន្ទមិនឱ្យដកកងទ័ពចេញពីទីក្រុង Bakhmut ដែលជាទីតាំងនៃការវាយប្រយុទ្ធគ្នាខ្លាំងក្លាអស់រយៈពេលរាប់ខែមកហើយ។
ខណៈកងទ័ពរុស្ស៊ីនិងកងទ័ពអ៊ុយក្រែនបង្កើនការវាយប្រហាររបស់ពួកគេនៅទីក្រុង Bakhmut ភាគខាងកើតប្រទេសអ៊ុយក្រែន អ្នករស់នៅទីនោះកាន់តែមានការលំបាកនៅក្នុងការបន្តរស់នៅ។
មួយឆ្នាំបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមលុកលុយពេញទំហឹងលើអ៊ុយក្រែន និងមានការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរុស្ស៊ីមក សេដ្ឋកិច្ចប្រទេសនេះកំពុងមានផលប៉ះពាល់ ទោះបីជាឥទ្ធិពលនេះមិនលឿននិងមិនមានប្រសិទ្ធភាពដូចក្រុមមហាអំណាចបស្ចិមប្រទេសរំពឹងទុកក៏ដោយ។
លោក Austin បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានីថា៖ «ខ្ញុំគិតថាវាមានគុណតម្លៃផ្នែកនិមិត្តរូបច្រើនជាងគុណតម្លៃផ្នែកយុទ្ធសាស្ត្រនិងផ្នែកប្រតិបត្តិការ»។
ផលប៉ះពាល់ពីសង្រ្គាមរុស្ស៊ីក្នុងអ៊ុយក្រែនកំពុងប៉ះពាល់តម្លៃអាហារក្នុងតំបន់ងាយរងគ្រោះ មួយឆ្នាំបន្ទាប់ពីទីក្រុងមូស្គូបានឈ្លានពានលើប្រទេសជិតខាងខ្លួន។ លោក Steve Baragona ជូនសេចក្តីរាយការណ៍នេះ។ អ្នកនាង ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕
ច្បាប់ដែលមានការដាក់ទោសទណ្ឌនេះត្រូវបានបង្កើតឡើងក្រោយពីរុស្ស៊ីបានដាក់ពង្រាយកងកម្លាំងខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយអ្នកប្រឆាំងនឹងរដ្ឋាភិបាលវិមានក្រឹមឡាំងនិយាយថា ច្បាប់នេះគឺដើម្បីដាក់ទោសដល់អ្នកការរិះគន់ទៅលើសង្គ្រាមរស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហោះសារលើបណ្តាញតេឡេក្រាមថា គ្រាប់មីស៊ីលនោះ បានបំផ្លាញអគារលំនៅដ្ឋាននេះអស់៣ជាន់ ហើយសកម្មភាពជួយសង្គ្រោះកំពុងបន្តធ្វើឡើង។
រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់មួយចំនួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងទីក្រុង Bakhmut ផងដែរ។ ទីក្រុងដែលរងការខូចខាតនេះពីមុនធ្លាប់មានប្រជាជនប្រហែល៧៥.០០០ នាក់រស់នៅ។
ព័ត៌មានផ្សេងទៀត