អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានប្រកាសកាលពីថ្ងៃអង្គារក្នុងអំឡុងពេលសន្និសីទកាសែតនៅក្រសួងការពារជាតិថា ការបណ្ដុះបណ្ដាលនៅមូលដ្ឋានយោធា Fort Sill នេះអាចចាប់ផ្ដើម «លឿនបំផុតនៅសប្ដាហ៍ក្រោយ» សម្រាប់ទាហានអ៊ុយក្រនប្រហែលពី ៩០ ទៅ ១០០ នាក់។
សហរដ្ឋអាមេរិកនឹងបញ្ជូនរថពាសដែកចម្បាំង Bradley ចំនួន ៥០ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន។
ពលរដ្ឋអ៊ុយក្រែន២នាក់ត្រូវបានសម្លាប់ ហើយ៩នាក់ផ្សេងទៀតបានរងរបួស ថ្វីបើមេដឹកនាំរុស្ស៊ីលោក Vladimir Putin បានបញ្ជាជាឯកតោភាគីឱ្យកងទ័ពរបស់លោកបញ្ឈប់ការវាយប្រហារនៅថ្ងៃបុណ្យគ្រឹស្តម៉ាស Orthodox ក៏ដោយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុងកៀវកាលពីថ្ងៃអាទិត្យម្សិលមិញ។
ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨៩ នាក់ ពីចំនួន ៦៣ នាក់ដែលបានប្រកាសកាលពីថ្ងៃចន្ទ។
កាលពីខែមុន សហភាពអឺរ៉ុបបានបើកផ្លូវក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងអ្វីដែលហៅថា «កិច្ចព្រមព្រៀងដ៏ធំ» ដែលរួមបញ្ចូលការអនុម័តអត្រាពន្ធសាជីវកម្មសកលយ៉ាងតិច ១៥%។
ការវាយប្រហារតាមអាកាសនៅពេលថ្មីៗនេះបានដៅលើរដ្ឋធានីកៀវក្នុងកាលពីប៉ុន្មានម៉ោងនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីការប្រារព្ធទិវាបុណ្យចូលឆ្នាំថ្មីដែលត្រូវបានកត់សម្គាល់ដោយការវាយប្រហាររាប់សិបដងរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់៤នាក់នៅក្នុងរដ្ឋធានី និងទីក្រុងផ្សេងៗទៀតនៅអ៊ុយក្រែន។
អភិបាលក្រុងលោក Vitali Klitschko បាននិយាយក្រោយមកថា រដ្ឋធានីត្រូវបានរងការវាយប្រហារដោយយន្តហោះដ្រូនគ្មានមនុស្សបើកចំនួន ៧ គ្រឿង។ ដ្រូន ២ គ្រឿងត្រូវបានបាញ់ទម្លាក់នៅពេលហោះជិតទីក្រុង ហើយ ៥ គ្រឿងទៀតបានហោះពីលើទីក្រុង។
អ្នកជំនួយការប្រធានាធិបតីអ៊ុយក្រែនលោកMiykhailo Podolyakបានបញ្ជូនសារតាម Twitterថា រុស្ស៊ីបានបាញ់មីស៊ីលយ៉ាងតិចណាស់ ១២០ ដើម «ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសម្លាប់ជនស៊ីវិលយ៉ាងច្រើននាក់»។
រុស្ស៊ីបាននិយាយថា ការកម្រិតតម្លៃប្រេងនេះនឹងមិនផលប៉ះពាល់ដល់យុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនទេ ហើយបានសម្តែងការទុកចិត្តថាខ្លួននឹងរកអ្នកទិញថ្មីៗសម្រាប់ផលិតកម្មប្រេងរបស់ខ្លួន។
លោក Kuleba បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ប្រទេសរុស្ស៊ីអាចត្រូវបានអញ្ជើញឱ្យមកចូលរួមក្នុងកិច្ចប្រជុំអំពីសន្តិភាពនេះតែក្នុងករណីដែលប្រទេសនេះប្រឈមនឹងការកាត់ទោសអំពីឧក្រិដ្ឋកម្មសង្គ្រាមជាមុនសិនតែប៉ុណ្ណោះ។
រុស្ស៊ីបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទីតាំងកងទ័ពដដែលនោះដែរ កាលពីថ្ងៃទី ៥ ខែធ្នូ។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកZelenskyy លោកJoe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន ១,៨ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលរួមមាន ប្រព័ន្ធមីស៊ីល Patriot ដែលជាអាវុធដ៏មានឥទ្ធិពលបំផុតមួយដែលត្រូវប្រគល់ទៅឱ្យទីក្រុង Kyiv។
ព័ត៌មានផ្សេងទៀត