សហរដ្ឋអាមេរិកបង្ហាញនូវការប្រុងប្រៀបយល់ព្រមបញ្ជូនរថក្រោះចម្បាំងទំនើបទៅឱ្យអ៊ុយក្រែននៅក្នុងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលមានរយៈពេលជិត១ឆ្នាំ។
ក្រសួងការបរទេសកម្ពុជាបានទាត់ចោលដំណឹងនោះថា ជាដំណឹងមិនពិត ហើយទាមទារឱ្យមានការកែតម្រូវ បន្ទាប់ពីគណនីយតេឡេក្រាមមួយឈ្មោះ Demografiya upala បានបញ្ចូលកម្ពុជាទៅក្នុងក្រុមប្រទេសដែលផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយចំនួនបានប្រកាសលាលែងពីតំណែងនៅថ្ងៃអង្គារនេះ នៅចំពេលនៃអ្វីដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថាជាការផ្លាស់ប្ដូរមន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលរបស់លោក។
ក្រុមមន្ត្រីបារាំងនិងអាល្លឺម៉ង់បានបើកសន្និសីទកំពូលនៅក្នុងប្រទេសបារាំងកាលពីថ្ងៃអាទិត្យ នៅពេលដែលមានសម្ពាធកាន់តែខ្លាំងឡើងលើអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ឱ្យយល់ព្រមបញ្ជូនរថក្រោះធុនធ្ងន់ Leopard 2 ទៅឱ្យអ៊ុយក្រែន។
តំណាងប្រទេសចំនួន៥០ រួមទាំងរដ្ឋជាសមាជិករបស់អង្គការអូតង់ផងដែរបានជួបប្រជុំគ្នានៅមូលដ្ឋានកងទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនេះដើម្បីពិភាក្សារកវិធីដ៏ល្អៗបំផុតក្នុងការជួយដល់ប្រទេសអ៊ុយក្រែន។
លោក Mark Lindquist អតីតទាហានទ័ពអាកាសអាមេរិកាំងម្នាក់ បានដេកកណ្តាលវាលក្នុងទីក្រុង Fargo នៃរដ្ឋ North Dakota ដើម្បីផ្សព្វផ្សាយអំពីតម្រូវការក្នុងប្រទេសអ៊ុយក្រែន។ លោកបានធ្វើដំណើរទៅប្រទេសដែលត្រូវបានហែកហួរដោយសង្គ្រាមមួយនេះ កាលពីដើមឆ្នាំ
ប្រទេសអ៊ុយក្រែនបានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឱ្យសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួនបញ្ជូនរថក្រោះទៅជួយកងទ័ពអ៊ុយក្រែនប្រយុទ្ធនឹងកងទ័ពរុស្ស៊ី ដោយបានបញ្ជាក់ថា ដោយសារកងទ័ពរុស្ស៊ីមាន«ប្រៀបផ្នែកបរិមាណច្រើនគួរសមទាំងពលទាហាន អាវុធ និងយុទ្ធោបករណ៍»។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក James Cleverly នឹងស្វែងរកការគាំទ្រដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដាដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ នៅមុនខួបមួយឆ្នាំនៃការចូលឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានលើកឡើងអំពីការវាយប្រហារលើអគារលំនៅដ្ឋាននៅក្នុងក្រុង Dnipro នោះទេ។
កាលពីដើមខែធ្នូ ក្រុមមន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណថា ទាហានអ៊ុយក្រែនចន្លោះពី ១ ម៉ឺន ទៅ ១ ម៉ឺន ៣ ពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។
ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា៖ «ការប្រើប្រាស់កម្លាំងអ្នកទោសក្នុងគុក គឺជាប្រភពធនធានមនុស្សដ៏ពិសេសមួយសម្រាប់មេដឹកនាំរុស្ស៊ីក្នុងការគាំទ្រនូវប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ខណៈពេលដែលអ្នកស្ម័គ្រចិត្តពុំមានចំនួនគ្រប់គ្រាន់»។
ព័ត៌មានផ្សេងទៀត