ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​ថ្មី​តាម​អាកាស​ទៅលើ​រដ្ឋធានីកៀវ បន្ទាប់ពី​ការវាយ​ប្រហារ​របស់​រុស្ស៊ី​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​សាកល


អណ្តាតភ្លើង​មាន​រាងមូល​កើតឡើង​ពី​ការផ្ទុះ​មួយ​នៅ​ក្នុង​ទីក្រុងកៀវ​ក្នុង​អំឡុង​ពេល​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
អណ្តាតភ្លើង​មាន​រាងមូល​កើតឡើង​ពី​ការផ្ទុះ​មួយ​នៅ​ក្នុង​ទីក្រុងកៀវ​ក្នុង​អំឡុង​ពេល​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

ការវាយ​ប្រហារ​តាម​អាកាស​នៅពេល​ថ្មីៗនេះ​បាន​ដៅលើ​រដ្ឋធានី​កៀវ​ក្នុង​កាលពី​ប៉ុន្មាន​ម៉ោងនៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ការប្រារព្ធ​ទិវា​បុណ្យ​ចូលឆ្នាំ​ថ្មី​ដែល​ត្រូវ​បាន​កត់សម្គាល់​ដោយ​ការវាយ​ប្រហារ​រាប់​សិបដង​របស់​រុស្ស៊ី​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ណាស់​ក៏៤នាក់​នៅ​ក្នុង​រដ្ឋធានី ​និង​ទីក្រុង​ផ្សេងៗទៀតនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន​និង​ទីក្រុង​ផ្សេងៗទៀត​បាន​ស្ថិត​នៅ​ក្រោម​ការវាយប្រហារ​ពី​កាំជ្រួច​មីស៊ីល​ និង​យន្តហោះដ្រូនគ្មាន​មនុស្ស​បើក ​ដែល​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​សម្លាប់​មនុស្ស៣នាក់​ ហើយ​ការវាយ​ប្រហារ​ថ្មី​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ក៏​បាន​សម្លាប់​មនុស្ស​ម្នាក់​នៅ​ក្នុង​តំបន់ Zaporizhzhia ភាគ​ខាង​ត្បូង​ផង​ដែរ។

រដ្ឋធានី​កៀវ​ជា​ថ្មី​ម្តង​ទៀត​ បាន​ញ័ររញ្ជួយ​ដោយ​ការវាយប្រហារ​តាម​អាកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយ​រដ្ឋបាល​យោធា​របស់​ទីក្រុង​នោះ​ បាន​បញ្ជា​ឱ្យ​ពួក​អ្នក​ស្រុក​រត់​រក​កន្លែងពួន​នៅកន្លែង​ការពារ​គ្រាប់​បែក​ក្រោយម៉ោង១​ទាបភ្លឺ​បន្តិច។

រដ្ឋបាល​យោធា​អ៊ុយក្រែនបាន​ប្រកាស​សារ​នៅ​តាមតេឡេក្រាម​ថា «ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែនកំពុងដំណើរការ​ចាប់សញ្ញា​នៃ​ការ​វាយប្រហារ។ រហូត​មក​ដល់ខណៈ​នេះ ការវាយ​ប្រហារ​តាម​អាកាស​ចំនួន ១៦​ គោលដៅ​ ត្រូវ​បាន​បាញ់​ទម្លាក់​រួច​ហើយ​នៅ​លើ​រដ្ឋធានី​កៀវ​»។ ការប្រកាសអាសន្ននៃ​ការ​វាយ​ប្រហារ​តាម​អាកាសក៏​បានបន្ត​ទៀត​ថា «សូម​ពលរដ្ឋស្ថិត​នៅ​ក្នុង​កន្លែង​មាន​សុវត្ថិភាព»។

លោក​អភិបាល​ក្រុង Vitali Klitschko រាយការណ៍​ពី​ការផ្ទុះ​នៅ​សង្កាត់ Desnyanskyi ភាគ​ឥសាន្ត​រដ្ឋធានី​កៀវ​ ហើយ​លោក​បាន​និយាយ​ទៀត​ថា ​សេវាកម្ម​គ្រាអាសន្នត្រូវបានដាក់​ពង្រាយ។

លោក Mykhailo Podolyak ជា​ទីប្រឹក្សា​លោក​ប្រធានាធិបតី Volodymyr Zelensky ​បាន​និយាយ​ថា ការវាយប្រហារ​របស់​រុស្ស៊ីក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​បានសំដៅ​លើ​តំបន់​នានា​នៅ​កណ្តាល​ក្រុង​ក្នុង​ទីក្រុង​ធំៗ៕

XS
SM
MD
LG