សារព័ត៌មានរបស់ជប៉ុនមួយចំនួនរួមមាន Japan Today និង The Japan Times បានរាយការណ៍ថាការឃាត់ខ្លួនជនជាតិជប៉ុនចុងក្រោយនេះ ត្រូវបានធ្វើឡើងដោយសង្ស័យថា ពួកគេបានប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ។
ប្រទេសអេស្ប៉ាញបាននិយាយកាលពីយប់ថ្ងៃចន្ទថា ខ្លួនបានបញ្ជូនអ្នកជំនាញមួយក្រុម ដែលមានគ្នា៣១នាក់ ឆ្កែហិតខ្លិន១៥ក្បាល និងរថយន្ត១១គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសម៉ារ៉ុក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានកំណត់នឹងថ្លែងសុន្ទរកថា ដល់សមាជិកក្រុមយោធា អ្នកជួយសង្គ្រោះបថម និងក្រុមគ្រួសាររបស់គេ នៅឯមូលដ្ឋានកងយោធាអាមេរិក ក្នុងទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក។
សេចក្តីរាយការណ៍របស់សារព័ត៌មាន The Japan Times ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា បានបង្កើតចំណងជើងព័ត៌មានជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីគ្រោងការណ៍ជួញដូរមនុស្សពាក់ព័ន្ធនឹងអំពើឆបោកអនឡាញដ៏រាលដាល។
លោក Daniel Werfel ប្រធានទីភ្នាក់ងារ IRS បាននិយាយថា ដោយមានការបង្កើនការផ្តល់ថវិកាពីរដ្ឋាភិបាលសហព័ន្ធនិងការជួយជ្រោមជ្រែងពីឧបករណ៍បច្ចេកវិទ្យា AI ទីភ្នាក់ងារ IRS មានវិធីថ្មីៗក្នុងការដៅទិសដៅលើអ្នកមានធនធានច្រើនដែល «គេចវេះ» មិនបង់ពន្ធគ្រប់គ្រាន់។
អ្នកជំនាញលើកឡើងថា ប្រសិនបើមានករណីនេះពិតមែន គឺអ្នកសារព័ត៌មានទាំងនោះ មិនបានអនុវត្តត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ ដូច្នេះអាជ្ញាធរខេត្ត និងក្រសួងព័ត៌មាន ត្រូវតែស្វែងរកមូលហេតុនៅក្រោយរឿងនេះ។
សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យកងកម្លាំងអាវុធហត្ថចាប់ខ្លួនលោកសាស្ត្រាចារ្យ លន់ បូរី ក្រោមការចោទប្រកាន់ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី១៨ ខែសីហា ដែលវីអូអេទទួលបាន។
ព្យុះរដូវក្តៅខុសប្រក្រតីបានប្រែក្លាយពិធីវប្បធម៌ Burning Man ដែលមានរយៈពេលមួយសប្តាហ៍ឱ្យទៅជាភាពរញ៉េរញ៉ៃដោយមានមនុស្សរាប់ម៉ឺននាក់ដែលទៅចូលរួមពិធីនោះបានជាប់គាំងនៅក្នុងភក់ហើយបង្គន់មិនមានដំណើរការនៅក្នុងតំបន់វាលលំហក្នុងរដ្ឋ Nevedaភាគខាងលិចសហរដ្ឋអាមេរិក។
ជនសង្ស័យដែលបានចូលរួមរំដោះឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនហើយត្រូវបានតុលាការសម្រេចឃុំខ្លួននោះ រួមមានជនជាតិចិនតៃវ៉ាន់២នាក់ ជនជាតិខ្មែរ៣នាក់ ជនជាតិខ្មែរអាមេរិកាំង៦នាក់ ជនជាតិចិនកាន់សញ្ជាតិអាមេរិកម្នាក់ និងអារ៉ាប៊ីសាអូឌីតម្នាក់។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់សន្និសីទព័ត៌មានមួយកាលពីថ្ងៃពុធថា សមត្ថកិច្ចបានឃាត់ខ្លួនទណ្ឌិតជាជនជាតិចិនឈ្មោះ ចិន សិនហាន (CHEN HSIN HAN) និងក្រុមប្រដាប់អាវុធចំនួន៦នាក់ដែលប្រព្រឹត្តអំពើឧក្រិដ្ឋនេះ។
ទោះបីជាមានការខិតខំប្រឹងប្រែងដោយសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការធ្វើចំណូលស្រុកចូលមកក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏លំហូរជនចំណាកស្រុកពីព្រំដែនភាគខាងជើងនៃប្រទេសម៉ិកស៊ិកនៅតែបន្ត។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ប្រទេសកម្ពុជាទទួលបានពិន្ទុ២៤ លើពិន្ទុអតិបរមា១០០ និងជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៨០ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។
ព័ត៌មានផ្សេងទៀត
No media source currently available