ក្រុមមេធាវីរបស់លោក ត្រាំ នឹងចាប់ផ្ដើមការពារតាមនីតិវិធីសម្រាប់លោក ត្រាំ នៅថ្ងៃសោរ៍។
ទោះជាព័ត៌មានអំពីការចោទប្រកាន់លោកប្រធានាធិបតីDonald Trump កំពុងទាក់ទាញចំណាប់អារម្មណ៍របស់រដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Richmond រដ្ឋ Virginia ក៏ដោយ តែវាមិនមែនជាចលករសំខាន់នាំឲ្យពួកគាត់ប្តូរចិត្តក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាឆ្នាំ២០២០នេះទេ។
ស្របពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យត្រៀមខ្លួនសម្រាប់ការជំនុំជម្រះទោសលោកប្រធានាធិបតី Donald Trump នៅព្រឹទ្ធសភា សេតវិមានកំពុងតែប្រើយុទ្ធសាស្ត្រការពារក្តីខ្លាំងក្លា ដោយអះអាងថា លោកប្រធានាធិបតីមិនបានប្រព្រឹត្តិអំពីដែលសមនឹងទម្លាក់លោកពីតំណែងទេ
ខណៈដែលការចោទប្រកាន់់ប្រធានាធិបតីស.រ.អា.លោក ដូណាល់ ត្រាំ បានផ្ទុះឡើងបន្ទាប់ពីការតតាំងគ្នាដ៏ជូរចត់អំពីនីតិវិធីនោះ ភាគីទាំងពីរគឺគណបក្សទាំងពីរក្នុងជម្លោះដ៏កក្រើកនេះ កំពុងតតាំងគ្នាមួយវគ្គទៀតគឺបញ្ហាសាក្សី។
ថ្ងៃសុក្រនេះគឺជាថ្ងៃចុងក្រោយសម្រាប់ការដាក់បង្ហាញអំណះអំណាងរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងអង្គជំនុំជម្រះរបស់ព្រឹទ្ធសភាប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។
នៅក្នុងថ្ងៃទី១នៃការថ្លែងអំណះអំណាងចំពោះមុខសមាជិកព្រឹទ្ធសភា១០០រូប ដែលត្រូវសម្រេចអំពីការត្រូវដកតំណែងលោកត្រាំ តំណាងរាស្ត្រលោក Adam Schiff ថ្លែងថា ការបោះឆ្នោតចំពោការចោទដើម្បីដកតំណែងប្រធានាធិបតីនេះ នឹងកំណត់កិត្តិនាមសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។
ការចោទប្រកាន់ដកតំណែងប្រធានាធិបតីកំពុងដំណើរការទៅមុខ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ឈានដំណាក់កាលសំខាន់មួយ។
ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យបានអះអាងថា គេគួរអនុញ្ញាតឲ្យមានការកោះហៅសាក្សីមកផ្តល់សក្ខីកម្ម ដើម្បីជួយពួកគេឲ្យអាចមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីចោទប្រកាន់លោកត្រាំអំពីករណីរំលោភអំណាច។
ព្រឹទ្ធសភាបានបោះឆ្នោតតាមខ្សែបន្ទាត់របស់គណបក្សគឺ៥៣ទល់នឹង៤៧សំឡេងដើម្បីសម្រេចទៅលើវិន័យនានាដែលបានស្នើឡើងដោយលោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។
នៅពេលដែលការកាត់ទោស បានចាប់ផ្តើម លោក McConnell បានដកចេញផែនការរបស់លោកសម្រាប់សម័យប្រជុំដែលមានរយៈពេល១២ម៉ោងដោយចាប់ផ្តើមពីថ្ងៃពុធរហូតដល់ថ្ងៃសៅរ៍នៅសប្តាហ៍នេះដែលអាចធ្វើឲ្យសម័យប្រជុំរបស់ព្រឹទ្ធសភាចូលក្នុងល្ងាចនេះដែលមានរយៈពេល៤ថ្ងៃជាប់ៗគ្នា។
ក្រុមគណបក្សប្រជាធិបតេយ្យពីរដ្ឋសភានឹងបង្ហាញករណីចោទប្រកាន់របស់ពួកគេដោយមានប្រធានតុលាការកំពូលធ្វើជាប្រធានជំនុំជម្រះ។
នេះគឺជាលើកទី ៣ ហើយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលប្រធានាធិបតីប្រឈមនឹងការដកចេញពីតំណែង ដោយសារតែរងការចោទប្រកាន់ថាបានរំលោភលើពាក្យសម្បថចូលកាន់តំណែង។
ព័ត៌មានផ្សេងទៀត
No media source currently available