ការជំនុំជម្រះក្ដីចោទប្រកាន់ដកតំណែងលោក Trump ធ្វើឲ្យមានផលប៉ះពាល់លើការបោះឆ្នោតឆ្នាំ២០២០
លោកប្រធានាធិបតី Trump បានជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកទីបី ដែលត្រូវបានរដ្ឋសភាចោទប្រកាន់ដកតំណែងប្រធានាធិបតី។ ហើយឥឡូវនេះ លោក Trump សង្ឃឹមថានឹងជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រម្ដងទៀត ក្នុងនាមជាប្រធានាធិបតីដែលត្រូវបានគេចោទប្រកាន់ដកតំណែងទីមួយ ដែលនឹងជាប់ឆ្នោតម្ដងទៀត ដោយហេតុថាលោកទំនងជាត្រូវបាន កាត់ក្ដីឲ្យរួចខ្លួន នៅក្នុងការជំនុំជម្រះទោសដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលបានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃអង្គារ។ ការចោទប្រកាន់ដកតំណែងប្រធានាធិបតីកំពុងដំណើរការទៅមុខ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ឈានដំណាក់កាលសំខាន់មួយ។ លោក Jim Malone អ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់ VOA រាយការណ៍អំពីរឿងនេះ។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល។