ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជំ​នុំជម្រះ​ដក​​តំណែង​លោក​ ត្រាំ ​ជជែក​ចុង​ក្រោយ​លើ​ផ្តោត​លើ​ការ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សភា


លោក ​Hakeem Jeffries​ ជាសមាជិក​សភា​​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ និង​ជា​អ្នក​ចោទ​ប្រកាន់​លោក ត្រាំ ថ្លែង​នៅ​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​សុក្រ ២៤ មករា ២០២០។
លោក ​Hakeem Jeffries​ ជាសមាជិក​សភា​​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ និង​ជា​អ្នក​ចោទ​ប្រកាន់​លោក ត្រាំ ថ្លែង​នៅ​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​សុក្រ ២៤ មករា ២០២០។

ពួក​សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​របស់​អាមេរិក ​បាន​ដាក់​បង្ហាញ​រឿង​ក្តី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ស្តី​ពី​ការ​រា​រាំង​នៃ​ការ​ចោទ​ប្រកាន់​របស់​សភា​ប្រឆាំង​នឹង​លោក​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ជជែក​ដេញ​ដោល​នៅ​ក្នុង​ការជំនុំ​ជម្រះ​ជាប្រវត្តិសាស្រ្តរបស់​ព្រឹទ្ធសភា។

លោក​ប្រធានា​ធិបតី​ ត្រាំ កំពុង​ប្រឈម​ការចោទ​ប្រកាន់​ដក​ហូត​ចេញ​ពី​ដំណែង​២​ដែល​ចោទ​ប្រកាន់​លោក​ពី​ការ​រំលោភ​អំណាច​នៃ​ការ​កាន់​ដំណែង​ជា​ប្រធានា​ធិប​តី​ហើយ​នឹង​ការរារាំង​ការ​ខំ​ប្រឹង​ប្រែង​របស់​សភា​ដើម្បី​ស៊ើប​អង្កេត​សកម្មភាព​របស់​លោក​ដែល​ទាក់​ទិន​និង​ប្រទេស​អ៊ុយក្រែន។

លោក ​Hakeem Jeffries​ ជាសមាជិក​សភាខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ម្នាក់​ក្នុង​ចំណោម​៧​នាក់​ដែល​ធ្វើ​ជា​អ្នក​ចាត់​ចែង​ការ​ជំនុំជម្រះ​នោះ​បាន​និយាយ​ថា៖ «លោក​ប្រធានា​ធិបតី​ត្រាំ បាន​ព្យាយាម​បោក​ប្រាស់ ​លោក​ ត្រូវ​បាន​គេ​ចាប់ ​ហើយ​បន្ទាប់​មក ​លោក​បាន​ខិត​ខំ​ធ្វើការ​បិទ​បាំង»។

លោក​ Jeffries​ បាន​និយាយ​បន្ត​ទៀត​ថា​ ពួក​មន្រ្តី​របស់​រដ្ឋបាល​ត្រាំ ​បាន​ដឹង​ពី​ការ​ប្រព្រឹត្តិ​មិន​ត្រឹម​ត្រូវ​របស់​លោក​ប្រធានា​ធិបតី​កាល​ពី​ឆ្នាំ​ទៅ។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ដាក់​ការ​គាប​សង្កត់​លើ​ប្រ​ទេស​អ៊ុយក្រែន​ឲ្យ​បើក​ការស៊ើប​អង្កេតរឿង​ពុករលួយ​របស់​លោក ​Joe Biden ​អតីត​អនុប្រធានា​ធិបតី​ដែល​ជាគូ​ប្រជែង​ដ៏សំខាន់​ម្នាក់​ខាង​គណបក្ស​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោតប្រធានា​ធិបតី​ឆ្នាំ​២០២០២៕

XS
SM
MD
LG