ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជំនុំ​ជម្រះ​លោក​ត្រាំ​សប្តាហ៍​ដំបូង​មាន​ការ​ខ្វែង​គំនិត​គ្នា​រឿង​សាក្សី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដំណើរការ​ជំនុំ​ជម្រះ​​​ដើម្បី​សម្រេច​អំពី​ការ​ដក​ប្រធានាធិបតី​ត្រាំ​ពី​តំណែង​ បាន​ប្រព្រឹត្ត​ទៅ​ពេញ​លេញ​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ ដោយ​គូភាគី​បាន​តតាំង​គ្នា​ដើម្បី​សម្រេច​អំពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​​នានា​ដែល​នឹង​កំណត់​អំពី​​នីតិវិធី​​បន្ត។ នេះ​​គឺ​ជា​លើក​ទី​៣ ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​សហរដ្ឋ​អាមេរិក​​ដែល​នីតិវិធី​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ ដើម្បី​ឲ្យ​សមាជិក​ព្រឹទ្ធសភា​​ត្រូវ​បោះឆ្នោត​សម្រេច​ថា​នឹង​ដក​ប្រធានាធិបតី​ពី​តំណែង​ឬ​អត់។ ក្រុម​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​​ប្រជាធិបតេយ្យ​បាន​អះអាង​ថា គេ​គួរ​អនុញ្ញាត​ឲ្យ​មាន​ការ​កោះហៅ​សាក្សី​​មក​ផ្តល់​​សក្ខីកម្ម ដើម្បី​ជួយ​ពួក​គេ​ឲ្យ​អាច​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​លោក​ត្រាំ​អំពី​ករណី​រំលោភ​អំណាច។ អ្នក​ឆ្លើយឆ្លង​​ព័ត៌មាន​នៃ​ VOA ប្រចាំ​សភា​ជាតិ​សហរដ្ឋ​អាមេរិក​គឺ​អ្នកស្រី Katherine Gypson រាយការណ៍​អំពី​រឿង​នេះ ហើយ​លោក សឹង សុផាត ជូន​សេចក្តី​ប្រែ​សម្រួល។

XS
SM
MD
LG