ក្រុមមេធាវីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្តការការពារលោកនៅក្នុងសំណុំរឿងចោទប្រកាន់ដើម្បីដកលោកចេញពីតំណែង ស្របពេលដែលគណបក្សប្រជាធិបតេយ្យបានស្នើជាថ្មីឲ្យមានការកោះហៅសាក្សីថ្មីមកផ្ដល់សក្ខីកម្មនៅក្នុងការជំនុំជម្រះរបស់ព្រឹទ្ធសភានេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមមេធាវីរបស់លោកបានបង្អាក់ទាំងស្រុងដល់ការអះអាងរបស់សមាជិកគណបក្សប្រជាធិបតេយ្យដែលថា លោកគួរតែត្រូវបានចោទប្រកាន់និងដកចេញពីតំណែង។
ក្រុមមេធាវីលោក ត្រាំ បានអះអាងថា លោក ត្រាំ មិនបានប្រព្រឹត្តខុសឆ្គងនៅក្នុងចំណាត់ការរបស់លោកចំពោះប្រទេសអ៊ុយក្រែននោះទេ។
លោក McConnell មានអំណាចដើម្បីកំណត់ដំណើរការនៃការជំនុំជម្រះការចោទប្រកាន់ដកហូតប្រធានាធិបតី ដូណាល់ ត្រាំចេញពីតំណែង។ ហើយលោកត្រូវបានគេស្គាល់ចំពោះការត្រួតត្រាដ៏ម៉ឺងម៉ាត់លើពួកសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋរបស់លោក។
លោក Pat Cipollone មេធាវីរបស់សេតវិមាន បានចាប់ផ្តើមបង្ហាញការការពាររបស់លោក ត្រាំ ដោយប្រកាសថា ពួកអ្នករៀបចំចាត់ចែងខាងគណបក្សប្រជាធិបតេយ្យ មិនបានធ្វើឲ្យសម្រេចគោលដៅរបស់ពួកគេ។
លោក Pat Cipollone បានថ្លែងថា៖ «ពួកគេសុំឲ្យអ្នក [សមាជិកព្រឹទ្ធសភា] លុបចោលលទ្ធផលនៃការបោះឆ្នោតអាណត្តិមុន ហើយដូចដែលខ្ញុំបានលើកឡើងកាលពីលើកមុន ពួកគេក៏សុំឲ្យអ្នកដកលោកប្រធានាធិបតី ត្រាំ ចេញពីការបោះឆ្នោតដែលនឹងកើតឡើងនៅក្នុងរយៈពេល ៩ខែខាងមុខនេះ។
លោក Jay Sekulow ដែលជាមេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីរបស់លោក ត្រាំ បាននិយាយថា ពួកគេនឹងបង្ហាញអំណះអំណាងជា «ករណីវិជ្ជមាន» មួយ ហើយ «នឹងបដិសេធការចោទប្រកាន់» ទាំងឡាយមកលើលោកប្រធានាធិបតី។
ក្រុមមេធាវីរបស់លោក ត្រាំ នឹងចាប់ផ្ដើមការពារតាមនីតិវិធីសម្រាប់លោក ត្រាំ នៅថ្ងៃសោរ៍។
ទោះជាព័ត៌មានអំពីការចោទប្រកាន់លោកប្រធានាធិបតីDonald Trump កំពុងទាក់ទាញចំណាប់អារម្មណ៍របស់រដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Richmond រដ្ឋ Virginia ក៏ដោយ តែវាមិនមែនជាចលករសំខាន់នាំឲ្យពួកគាត់ប្តូរចិត្តក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាឆ្នាំ២០២០នេះទេ។
ស្របពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យត្រៀមខ្លួនសម្រាប់ការជំនុំជម្រះទោសលោកប្រធានាធិបតី Donald Trump នៅព្រឹទ្ធសភា សេតវិមានកំពុងតែប្រើយុទ្ធសាស្ត្រការពារក្តីខ្លាំងក្លា ដោយអះអាងថា លោកប្រធានាធិបតីមិនបានប្រព្រឹត្តិអំពីដែលសមនឹងទម្លាក់លោកពីតំណែងទេ
ខណៈដែលការចោទប្រកាន់់ប្រធានាធិបតីស.រ.អា.លោក ដូណាល់ ត្រាំ បានផ្ទុះឡើងបន្ទាប់ពីការតតាំងគ្នាដ៏ជូរចត់អំពីនីតិវិធីនោះ ភាគីទាំងពីរគឺគណបក្សទាំងពីរក្នុងជម្លោះដ៏កក្រើកនេះ កំពុងតតាំងគ្នាមួយវគ្គទៀតគឺបញ្ហាសាក្សី។
ថ្ងៃសុក្រនេះគឺជាថ្ងៃចុងក្រោយសម្រាប់ការដាក់បង្ហាញអំណះអំណាងរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងអង្គជំនុំជម្រះរបស់ព្រឹទ្ធសភាប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។
ព័ត៌មានផ្សេងទៀត
No media source currently available