គណបក្សប្រជាធិបតេយ្យទទូចថា លោក Bolton និងមនុស្សផ្សេងទៀតត្រូវតែកោះហៅមកធ្វើជាសាក្សី។
ដំណើរការចោទប្រកាន់ប្រធានាធិបតីដំណាក់កាលទី១ នៅព្រឹទ្ធសភាបានបញ្ចប់នៅពេលមានការប្រឆាំងគ្នាទាក់ទងនឹងការទទួលយកភស្តុតាងថ្មីនិងសាក្សីថ្មី រួមទាំងលោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិក្នុងដំណាក់កាលបន្ទាប់។
ប៉ុន្តែប្រសិនបើក្រុមមេធាវីការពារលោក Trump ពិតជាតាំងចិត្តនៅក្នុងការរារាំងមិនឲ្យលោក Bolton ផ្ដល់សក្ខីកម្មមែន នោះការប្រើអភ័យឯកសិទ្ធិរបស់អង្គនីតិប្រតិបត្តិទំនងជាមិនអាចទៅរួចនោះទេ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងពិចារណានៅថ្ងៃសុក្រនេះទៅលើថាតើនឹងកោះហៅសាក្សីនៅក្នុងការជំនុំជម្រះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសម្រេចអំពីការដកហូតលោកចេញពីតំណែងដែរឬទេ។
នៅថ្ងៃអង្គារនេះ ក្រុមមេធាវីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងបិទបញ្ចប់ការបង្ហាញអំណះអំណាងរបស់ពួកគេនៅក្នុងការជំនុំជម្រះរបស់ព្រឹទ្ធសភាអំពីថាតើគួរទម្លាក់លោក Trump ពីតំណែងឬក៏អត់។
ក្រុមមេធាវីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្តការការពារលោកនៅក្នុងសំណុំរឿងចោទប្រកាន់ដើម្បីដកលោកចេញពីតំណែង ស្របពេលដែលគណបក្សប្រជាធិបតេយ្យបានស្នើជាថ្មីឲ្យមានការកោះហៅសាក្សីថ្មីមកផ្ដល់សក្ខីកម្មនៅក្នុងការជំនុំជម្រះរបស់ព្រឹទ្ធសភានេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមមេធាវីរបស់លោកបានបង្អាក់ទាំងស្រុងដល់ការអះអាងរបស់សមាជិកគណបក្សប្រជាធិបតេយ្យដែលថា លោកគួរតែត្រូវបានចោទប្រកាន់និងដកចេញពីតំណែង។
ក្រុមមេធាវីលោក ត្រាំ បានអះអាងថា លោក ត្រាំ មិនបានប្រព្រឹត្តខុសឆ្គងនៅក្នុងចំណាត់ការរបស់លោកចំពោះប្រទេសអ៊ុយក្រែននោះទេ។
លោក McConnell មានអំណាចដើម្បីកំណត់ដំណើរការនៃការជំនុំជម្រះការចោទប្រកាន់ដកហូតប្រធានាធិបតី ដូណាល់ ត្រាំចេញពីតំណែង។ ហើយលោកត្រូវបានគេស្គាល់ចំពោះការត្រួតត្រាដ៏ម៉ឺងម៉ាត់លើពួកសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋរបស់លោក។
លោក Pat Cipollone មេធាវីរបស់សេតវិមាន បានចាប់ផ្តើមបង្ហាញការការពាររបស់លោក ត្រាំ ដោយប្រកាសថា ពួកអ្នករៀបចំចាត់ចែងខាងគណបក្សប្រជាធិបតេយ្យ មិនបានធ្វើឲ្យសម្រេចគោលដៅរបស់ពួកគេ។
លោក Pat Cipollone បានថ្លែងថា៖ «ពួកគេសុំឲ្យអ្នក [សមាជិកព្រឹទ្ធសភា] លុបចោលលទ្ធផលនៃការបោះឆ្នោតអាណត្តិមុន ហើយដូចដែលខ្ញុំបានលើកឡើងកាលពីលើកមុន ពួកគេក៏សុំឲ្យអ្នកដកលោកប្រធានាធិបតី ត្រាំ ចេញពីការបោះឆ្នោតដែលនឹងកើតឡើងនៅក្នុងរយៈពេល ៩ខែខាងមុខនេះ។
លោក Jay Sekulow ដែលជាមេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីរបស់លោក ត្រាំ បាននិយាយថា ពួកគេនឹងបង្ហាញអំណះអំណាងជា «ករណីវិជ្ជមាន» មួយ ហើយ «នឹងបដិសេធការចោទប្រកាន់» ទាំងឡាយមកលើលោកប្រធានាធិបតី។
ព័ត៌មានផ្សេងទៀត
No media source currently available