លោក Parnas បានប្រាប់អ្នកស្រី Rachel Maddow នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃពុធម្សិលមិញថា លោក Trump «ដឹងយ៉ាងច្បាស់អំពីអ្វីដែលបានកើតឡើង»។
ប្រធានតុលាការកំពូលលោកចៅក្រម John Roberts នឹងស្បថចូលបំពេញតួនាទីជាអ្នកមើលការខុសត្រូវលើដំណើរការកាត់ទោសនេះ ហើយបន្ទាប់មក សមាជិកព្រឹទ្ធសភាទាំង ១ រយនាក់នឹងស្បថចូលបំពេញតួនាទីសម្រាប់ដំណើរការនេះផងដែរ។
បញ្ហានេះនៅតែមិនទាន់ដោះស្រាយនៅឡើយ។ មេដឹកនាំខាងគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell បានប្រឆាំងនឹងគំនិតនៃការកោះហៅសាក្សីនេះ និងបាននិយាយថា ការសម្រេចអំពីរឿងនេះនឹងធ្វើឡើងពេលក្រោយនៅក្នុងសវនាការ។
ក្រុមសមាជិកសភាអាមេរិកាំងមិនទាន់ខិតជិតដល់ ការសម្រេចថានៅពេលណា និងវិធីយ៉ាងណាដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងត្រូវកាត់ទោសនៅព្រឹទ្ធសភា ពីបទចោទប្រកាន់ដកហូតមុខតំណែងប្រធានាធិបតីដែលសភាបានសម្រេចយល់ព្រមកាលពីខែមុនរួចហើយនោះ។
លោក Giuliani បាននិយាយដូច្នេះនៅពេលលោកទៅចូលរួមពិធីជប់លៀងថ្ងៃចូលឆ្នាំសកលរបស់លោក Trump នៅឆ្នេរមហាសមុទ្រអាត្លង់ទិកនៅរដ្ឋផ្លរីដាកាលពីយប់ថ្ងៃអង្គារ។
លោក ប៉ូច រាសី និង លោកចាប ចិត្រា អ្នកយកព័ត៌មាន VOA ពិភាក្សាអំពីដំណើរការបន្ទាប់ដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងដើរតួជាតុលាការកាត់ក្តី លោក ត្រាំ លើបទចោទប្រកាន់ទាំងពីរ ដែលអនុម័តដោយរដ្ឋសភា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកសារ Twitter មួយបន្ដពីគេ រួចហើយក៏បានលុបចោលវិញ ដែលសារនោះបង្ហាញពីឈ្មោះអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ ដែលបានប្ដឹងលោក ត្រាំ រហូតធ្វើឲ្យរដ្ឋសភាអាមេរិកសម្រេចចោទប្រកាន់ដើម្បីទម្លាក់លោកពីតំណែង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបន្តវាយប្រហារសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ ចំពោះរឿងចោទប្រកាន់ចង់ដកលោកចេញពីតំណែង ស្របពេលដែលមានការប្រឈមមុខដាក់គ្នាជាបន្ត អំពីគម្រោងកាត់ទោសលោកក្នុងព្រឹទ្ធសភា។
ការបោះឆ្នោតដ៏សំខាន់បំផុតដែលប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអាចប្រកាសបាន គឺជាការបោះឆ្នោតដែលធ្លាប់មានតែប្រធានាធិបតីអាមេរិកមុនលោក ដូណាល់ ត្រាំ ចំនួនពីរនាក់ប៉ុណ្ណោះបានប្រឈម។
រាល់ពេលមានបញ្ហា លោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតែអាចពឹងផ្អែកលើអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោកបាន។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅរមណីយដ្ឋាន Mar-a-Lago របស់លោកនៅឯក្រុង Palm Beach រដ្ឋ Florida ថា «ពួកគេបានធ្វើបាបយើងដោយអយុត្តិធម៌ ហើយឥឡូវនេះពួកគេចង់បានស្មើភាពនៅក្នុងព្រឹទ្ធសភា»។
ប្រធានក្រុមសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell មានប្រសាសន៍ថាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ មិនបានបដិសេធលទ្ធភាពក្នុងការកោះហៅសាក្សីក្នុងសវនាការចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available