ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រមថា លោក​អតីត​ទីប្រឹក្សា​សេតវិមាន​ត្រូវតែគោរពតាម​ការកោះហៅ​ឲ្យ​ផ្តល់​សក្ខីកម្ម​


រូបឯកសារ៖ អតីត​ទីប្រឹក្សា​សេតវិមានលោក​ Donald McGahn ធ្វើសក្ខីកម្មនៅវិមាន Capitol Hill កាលពី
រូបឯកសារ៖ អតីត​ទីប្រឹក្សា​សេតវិមានលោក​ Donald McGahn ធ្វើសក្ខីកម្មនៅវិមាន Capitol Hill កាលពី

ចៅក្រមសហព័ន្ធអាមេរិក​បានចេញ​សេចក្តីសម្រេចកាលពីល្ងាចថ្ងៃច័ន្ទថា អតីត​ទីប្រឹក្សា​សេតវិមានលោក​ Donald McGahn ​ត្រូវតែគោរពតាម​ការកោះហៅ​របស់​សភា​ឲ្យ​លោកផ្តល់​សក្ខីកម្ម​នៅ​ក្នុង​ការ​សាក​សួរពី​ការ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​ Donald Trump។​

ចៅក្រម Ketanji Brown Jackson បាននិយាយថា ប្រធានាធិបតី​គ្មាន​អំណាចដើម្បី​រកលេស​មិន​ឲ្យ​លោក​ McGahn ឬ​មន្រ្តីសេតវិមាន​ពីមុន ឬ​បច្ចុប្បន្នមកផ្តល់សក្ខីកម្ម​ទេ។ រដ្ឋបាល Trump គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​សេចក្តីសំរេច​របស់លោក ​Jackson ។ មេធាវីរបស់លោក ​McGahn បាននិយាយថា ​គាត់​នឹង​អនុវត្តតាម​ការកោះ​ហៅ ​លើកលែង​តែ​តុលាការ​សម្រេខ​ឲ្យ​ព្យួរ​សេចក្តី​សម្រេចនេះ។ មន្ត្រី​ផ្សេង​ទៀត​ដែល​មិន​ព្រម​ផ្តល់​សក្ខីកម្មរួមមាន​លោក​ Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​ លោក John Bolton​ អតីតទីប្រឹក្សាសន្តិសុខជាតិ​និងលោក Mick Mulvaney ប្រធាន​ស្តីទី​ខុទ្ទកាល័យ​សេតវិមាន។​

ក្រុមអ្នកប្រជាធិបតេយ្យ​ដែល​កំពុង​ស្វះស្វែង​រក​ការ​ចោទប្រកាន់លោក Trump​ ពីបទ​ដាក់​សម្ពាធ​ឲ្យ​អ៊ុយក្រែន​ស៊ើបអង្កេត​លោក​ Joe Biden ​គូប្រជែងតំណែង​ប្រធានាធិបតីរបស់​លោក​នៅឆ្នាំ ២០២០​ ជឿថា ​មន្ត្រីជាន់ខ្ពស់ទាំងនេះអាចផ្តល់ភស្តុតាងសំខាន់ៗបាន។ ​លោក ​McGahn ​ជាអ្នកប្រឹក្សា​យោបល់នៅ​សេតវិមាន​រហូតដល់​លោកលាលែង​ពី​តំណែងនៅ​ខែ​តុលា​ឆ្នាំ​២០១៨ ។ ​ឈ្មោះ​លោក McGahn បាន​លេច​ឡើង​ច្រើន​ឡើង​ក្នុង​របាយ​ការណ៍​របស់​លោក​ Robert Mueller ​អតីត​រដ្ឋអាជ្ញាពិសេសនិយាយអំពី​ការឃុបឃិត​រវាង​យុទ្ធនាការ​របស់លោក​ Trump និង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតីឆ្នាំ២០១៦។​របាយការណ៍​ឲ្យដឹងថា លោក​ McGahn បាន​ប្រាប់​អ្នកស៊ើបអង្កេត​ថា​ លោក Trump ជំរុញ​ឲ្យ​លោក​ដកតំណែង​លោក​ Muellerបន្ទាប់​មក​បាន​បដិសេធ​ថា លោក​ Trump មិនបាន​ធ្វើ​បែបនេះទេ៕​

XS
SM
MD
LG