ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេមានការព្រួយបារម្ភអំពីការវាយប្រហារពីជួរផ្ទៃក្នុង ឬការគំរាមកំហែងមកពីកងទ័ពឆ្មាំការពារ (National Guard) ដែលពាក់ព័ន្ធក្នុងការការពារពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី។
មេដឹកនាំរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃអាទិត្យបានចោទប្រកាន់លោកប្រធានាធិបតី Donald Trump ពីការមិនបានចាត់វិធានការអ្វីទាំងអស់កាលពីថ្ងៃទី៦ ខែមករា។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងលាតត្រដាង ចក្ខុវិស័យ«វិជ្ជមាននិងប្រកបដោយសុទិដ្ឋិនិយម»សម្រាប់ប្រទេសនៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងនៅថ្ងៃពុធខាងមុខនេះ។
ទាំងកងការពារសម្ងាត់ (Secret Service) និងកងទ័ពឆ្មាំការពារជាតិ (National Guard) របស់សហរដ្ឋអាមេរិកបានបេ្ដជ្ញាពីការបង្កើនកម្លាំងដើម្បីការពារក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក Joe Biden នៅថ្ងៃទី២០ ខែមករា។
រដ្ឋសភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ គ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃអង្គារនេះ លើសេចក្ដីសម្រេចស្នើឲ្យលោកអនុប្រធានាធិបតី Mike Pence និងសមាជិកគណ:រដ្ឋមន្ត្រីរបស់លោក Trump ប្រើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីដកលោក Trump ចេញ។
មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Chuck Schumer បានព្រមានកាលពីថ្ងៃអាទិត្យម្សិលមិញអំពីការគំរាមកំហែងនៃអំពីហិង្សាក្នុងថ្ងៃស្បថចូលកាន់តំណែងថ្ងៃទី២០ ខែមករាខាងមុខ របស់លោក Joe Biden។
លោកស្រី Nancy Pelosi ប្រធានរដ្ឋសភា គ្រោងនឹងដាក់ស្នើសេចក្តីសម្រេចនៃការប្តឹងចោទប្រកាន់ទម្លាក់ពីតំណែងនៅថ្ងៃច័ន្ទនេះ
លោក Evans ត្រូវបានចោទប្រកាន់ពីបទចូលក្នុងតំបន់ហាមឃាត់នៅបរិវេណវិមានសភា និងការប្រព្រឹត្តិទង្វើគ្មានច្បាប់ទម្លាប់ ដែលប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ។
នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ សភាសហរដ្ឋអាមេរិកបានបញ្ចប់ការរាប់សន្លឹកឆ្នោតនិងបញ្ជាក់ពីជ័យជម្នះរបស់លោកJoe Bidenជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិកនិងលោកស្រី Kamala Harris ជាអនុប្រធាន។ ព្រឹត្តិការណ៍ដែលជាពិធីការដែលតាមធម្មតាមានរយៈពេលមិនដល់១ម៉ោងបានអូសបន្លាយតាំងពីម
លោក Trump ក៏បានប្រកាសថានឹងមាន «ការផ្ទេរអំណាចដោយសន្តិវិធី» នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ដែលជាថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី គឺលោក Joe Biden។
លោក Jon Ossoff បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានទីភ្នាក់ងារព័ត៌មាន The Associated Press ព្យាករណ៍ថាបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាផ្តាច់ព្រាត់នៅរដ្ឋ Georgia។
លោក Biden បាននិយាយកាលពីថ្ងៃពុធថា៖ «ខ្ញុំអំពាវនាវដល់លោកប្រធានាធិបតី Trump ឲ្យថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍នៅពេលឥឡូវនេះ ដើម្បីបំពេញទៅតាមសម្បថរបស់លោក [ពេលស្បថចូលកាន់តំណែង] និងដើម្បីការពាររដ្ឋធម្មនុញ្ញនិងទាមទារឲ្យមានការបញ្ចប់ការឡោមព័ទ្ធ [សភា] នេះ»។
ព័ត៌មានផ្សេងទៀត
No media source currently available