ក្រុមអ្នកគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវគេរំពឹងថា នឹងធ្វើបាតុកម្មនៅថ្ងៃពុធនេះ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលពួកគេគាំទ្រការជំទាស់របស់លោក Trump ចំពោះជ័យជម្នះរបស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។
លោក Raphael Warnock បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ដែលជាគ្រូគង្វាលសាសនា ត្រូវបានគេព្យាករណ៍ថា បានឈ្នះសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងអ្នកស្រី Kelly Loeffler ខាងគណបក្សសាធារណរដ្ឋ។
លទ្ធផលនៃការប្រកួតដណ្ដើមការគ្រប់គ្រងព្រឹទ្ធសភានេះ នឹងមានឥទ្ធិពលខ្លាំងចំពោះការអនុម័តច្បាប់នានាសម្រាប់រយៈពេល ២ ឆ្នាំដំបូងនៃអាណត្តិរយៈពេល ៤ ឆ្នាំ របស់លោក Biden ក្នុងនាមជាប្រធានាធិបតី។
អតីតរដ្ឋមន្ត្រីការពារជាតិទាំងនោះបានអះអាងថា ការធ្វើដូច្នេះ នឹងធ្វើឲ្យប្រទេសក្លាយទៅជា «ទឹកដីដ៏គ្រោះថ្នាក់ គ្មានច្បាប់ទម្លាប់ និងគ្មានរដ្ឋធម្មនុញ្ញ»។
អំណាចក្នុងសភាសហរដ្ឋអាមេរិក ត្រូវបានបែងចែក។ បក្សប្រជាធិបតេយ្យបន្ដគ្រប់គ្រងរដ្ឋសភា ហើយការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី៥ មករានេះ នឹងកំណត់ថាតើគណបក្សណាមួយនឹងគ្រប់គ្រងព្រឹទ្ធសភា។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជំរុញមន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋ Georgia ឲ្យស្វែងរកសន្លឹកឆ្នោតឲ្យបានគ្រប់គ្រាន់ឲ្យលោក។
រដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងបើកសម័យប្រជុំរួមពេញអង្គនៅថ្ងៃពុធទី ៦ ខែមករា ខាងមុខនេះ ដើម្បីរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតដែលត្រូវបានបញ្ជូនមកពីរដ្ឋនីមួយៗ ដើម្បីប្រកាសអំពីជ័យជម្នះជាផ្លូវការរបស់លោក Joe Biden។
មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell បានជំរុញគណបក្សរបស់លោកកុំឲ្យព្យាយាមជំទាស់ទៅនឹងអ្វីដែលមន្ត្រីរៀបចំការបោះឆ្នោតបានសន្និដ្ឋានថា ជាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នោះ។
ប្រសិនបើទទួលបានការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ លោក Cardona នឹងត្រូវទទួលបន្ទុកជួយការងារក្នុងរដ្ឋបាលជាប់ឆ្នោតថ្មីរបស់លោក Joe Biden ក្នុងការបើកសាលារៀនឡើងវិញសម្រាប់សិស្សនិស្សិត និងគ្រូបង្រៀន ក្រោយពេលដែលជំងឺកូវីដ១៩ បញ្ចប់។
លោក McConnell បានអបអរសាទរលោក Biden ស្របពេលដែលលោកប្រធានាធិបតី Donald Trump នៅបន្តការអះអាងដែលគ្មានមូលដ្ឋានរបស់លោកថាការបោះឆ្នោតមានការលួចបន្លំ។
បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យទាំងពីរនាក់នេះ នឹងត្រូវប្រកួតប្រជែងនឹងបេក្ខជនដែលជាសមាជិកព្រឹទ្ធសភាក្នុងតំណែងលោក David Perdue និងអ្នកស្រី Kelly Loeffler នៃគណបក្សសាធារណរដ្ឋ នៅថ្ងៃទី៥ខែមករា ខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available