Facebook Live៖ តំណាងគណបក្សនយោបាយជជែកដេញដោលគោលនយោបាយបក្ស
តំណាងនិងមន្រ្តីជាន់ខ្ពស់នៃគណបក្សនយោបាយមួយចំនួន បានចូលរួមពិភាក្សាដេញដោលអំពីគោលនយោបាយគណបក្សរបស់ខ្លួន នៅឯមណ្ឌលព័ត៌មានស្រ្តីកម្ពុជាវិទ្យុស្ត្រីអេហ្វអឹម ១០២ រាជធានីភ្នំពេញ មុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា។ កម្មវិធីនេះរៀបចំដោយអង្គការអាមេរិកមួយហៅថាវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ថា (NDI) ចំពេលដែលគណបក្សនយោបាយទាំង១២ កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតចំថ្ងៃទី៨។ លោកសុខ ខេមរា នៃ VOA បានទៅយកព័ត៌មាននៅកន្លែងពិភាក្សានេះ កាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាវីដេអូដែលផ្សាយតាមរយៈហ្វេសប៊ុករបស់ VOA ដូចតទៅ៕