ប្រទេសចិននិងម៉ាឡេស៊ី ដែលជាមិត្តចាស់នឹងគ្នា មានទំនាក់ទំនងវិនិយោគនិងពាណិជ្ជកម្មដ៏ស្មុគស្មាញ។ ឥឡូវនេះប្រទេសទាំងពីរកំពុងខ្វែងគំនិតគ្នាលើសិទ្ធិរបស់ម៉ាឡេស៊ីក្នុងការពង្រីកអធិបតេយ្យភាពរបស់ខ្លួននៅក្នុងដែនសមុទ្រមានជម្លោះ ដែលសម្បូរដោយធនធានប្រេងឥន្ធនៈ។
អ្នករិះគន់កន្លងមកបានបង្ហាញក្ដីបារម្ភពីការពឹងពាក់របស់កម្ពុជាលើប្រភពតែមួយនៃលំហូរទុនវិនិយោគចិន រហូតមានការសង្ស័យពីចេតនារបស់ចិន ថាមានរបៀបវារៈសន្តិសុខបង្កប់ក្រោយសេដ្ឋកិច្ច។
អ្នកតាមដានស្ថានការណ៍នយោបាយនិយាយថា ការដកនាវាស្រាវជ្រាវរបស់ចិនចេញពីដែនទឹកមានជម្លោះនៅក្នុងខែតុលា និងការដែលវៀតណាមនឹងធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានធ្វើឱ្យប្រទេសទាំង២ចាប់ផ្តើមចរចាគ្នាឡើងវិញនៅដើមខែនេះ។
អ្នកវិភាគជឿថា ប្រទេសចិនកំពុងពង្រឹងការនាំមុខរបស់ខ្លួនទាំងក្នុងការរុករកធនធានធម្មជាតិ និងទាំងក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសចំនួន៥ផ្សេងទៀត ដោយបានបង្កើនការដាក់ពង្រាយដ្រូនដែលមានតម្លៃធូរថ្លៃ និងធន់នឹងការប្រើប្រាស់។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បង្ហាញប្រទេសចិនថាត្រូវតែទុកសមុទ្របែបយុទ្ធសាស្ត្រសេដ្ឋកិច្ច និងនយោបាយនេះឲ្យនៅបើកចំហ ជាជាងព្យាយាមវាតទីសម្រាប់ការប្រើប្រាស់ផ្ដាច់មុខតែខ្លួនឯង។
អ្នកស្រាវជ្រាវនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្រៀនប្រទេសចិនអំពីបទបញ្ញត្តិមួយចំនួនសម្រាប់ធ្វើកិច្ចប្រតិបត្តិការនៅក្នុងដែនសមុទ្រមានការដណ្តើមគ្នា «សមុទ្រចិនខាងត្បូង»។
ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ធនាគារវៀតណាមបានផ្តល់ប្រាក់កម្ចីចំនួន១៧៦លានដុល្លារទៅឲ្យអ្នកនេសាទដើម្បីបង្កើនសមត្ថភាពកប៉ាល់នេសាទប្រមាណជា៤០០កប៉ាល់។ អ្នកនេសាទជាង១០.០០០នាក់នៅក្នុងខេត្តមួយទទួលបានកាំភ្លើងខ្លី និងកែវយឺតសម្រាប់មើលពេលយប់។
អ្នកវិភាគនិយាយថា ការរាំងខ្ទប់ផែនទីចំនួនពីរនៅក្នុងប្រទេសវៀតណាមដែលបង្ហាញពីការទាមទារចំណែករបស់ចិននៅសមុទ្រចិនខាងត្បូងជាសញ្ញានៃកិច្ចប្រឹងប្រែងរយៈពេលយូរក្នុងការលុបចោលឯកសារដែលក្រុមមន្ត្រីយល់ថាជាការវាយប្រហារផ្នែកនយោបាយ ប៉ុន្តែមិនត្រឹមតែវៀតណាមទេដែលធ្វើដូច្នេះ។
ហ្វីលីពីនយល់ព្រមពង្រឹងទំនាក់ទំនងវិស័យការពារជាតិជាមួយនឹងឥណ្ឌា ដែលជាសម្ព័ន្ធមិត្តលេចឡើងដ៏សំខាន់មួយរបស់បស្ចិមប្រទេសនៅទ្វីបអាស៊ី។ ការពង្រឹងទំនាក់ទំនងទាំងនេះគឺជាចំណែកមួយនៃការកៀរគរការគាំទ្រពីបរទេសក្នុងករណីមានការកាត់ផ្តាច់ទំនាក់ទំនងដ៏ផុយស្រួចភ្លាមៗជាមួយនឹងចិន។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រឆាំងការស្ថាបនាយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនៅឯជំនួបរបស់មេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសថៃកាលពីថ្ងៃចន្ទ។
ប្រមុខរដ្ឋប្រទេសទាំង១០របស់អាស៊ានបានរៀបចំកិច្ចប្រជុំដ៏សំខាន់ប្រចាំឆ្នាំរបស់ខ្លួននៅសប្ដាហ៍នេះ។ ប្រទេសចំនួន៤កំពុងមានជម្លោះអធិបតេយ្យភាពដែនទឹកជាមួយនឹងប្រទេសចិន ប៉ុន្តែមេដឹកនាំអាស៊ានទំនងនឹងគាំទ្រចិនទោះណាខ្លួនមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងក្តី។
ព័ត៌មានផ្សេងទៀត
No media source currently available