ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រឆាំង​ការ​ស្ថាបនា​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


លោក Robert C. O’Brien ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​លើក​ទី៧ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Robert C. O’Brien ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​លើក​ទី៧ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ ​បាន​ប្រឆាំង​ការ​ស្ថាបនា​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ឯ​ជំនួប​របស់​មេដឹកនាំ​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ។

លោក ​បាន​មាន​ប្រសាសន៍ថា «រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រើ​ការ​បំភិត​បំភ័យ​ដើម្បី​ព្យាយាម​បញ្ឈប់​ប្រទេស​នានានៅក្នុង​សមាគម​អាស៊ាន​កុំ​ឲ្យ​ទាញ​យក​ប្រ​យោជន៍​ពី​ធនធាន​នៅ​ក្នុង​សមុទ្រ​របស់​ខ្លួន ​ដោយ​ការ​រារាំង​មិន​ឲ្យ​រុករកនិង​ធ្វើ​អាជីវកម្ម​អណ្តូង​ប្រេង​ និង​ឧស្ម័ន​ដែល​មាន​តម្លៃ​២,៥លាន​លាន​ដុល្លារ។ កលល្បិច​ទាំង​នោះ​ប្រឆាំង​នឹង​ការគោរព​ច្បាប់ ​ភាព​ត្រឹម​ត្រូវ​ និង​ច្បាប់​អន្តរជាតិ។​ តំបន់​នេះ ​មិនបាន​ចាប់​អារម្មណ៍​សម័យ​ចក្រព័ទ្ធ​ថ្មីដែល​ប្រទេស​ធំ ​អាចត្រួតត្រា​ប្រទេស​ផ្សេង​ទៀត​នៅ​ពេល​ឥឡូវ​នេះ​ទេ»។

ក្នុង​អត្ថាធិប្បាយ​ដែល​សំដៅ​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​លោក Le Yucheng ​អនុ​រដ្ឋមន្រ្តី​ការបរទេស​ចិន បាន​រិះគន់​អ្វី​ដែល​លោក បាន​ហៅ​ថា «ការជ្រៀត​ជ្រែក» ពី​មហា​អំណាច​ក្រៅ​តំបន់​នៅ​ក្នុង​ការ​ចរចា​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ទឹក​ដី។

ថ្វីបើ​មាន​វោហាសាស្រ្ត​ដ៏ក្តៅ​គគុករវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​ក៏ដោយ ​លោក O’Brien និង​នាយក​រដ្ឋមន្រ្តី​ចិន​លោក ​Li Keqiang ​បាន​ធ្វើការ​ចរចា​ទ្វេភាគី​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​អាស៊ាន។

លោក O’Brien ក៏​បាន​អាន​សារ​មកពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូ​ណាល់ ​ត្រាំ ក្នុង​អំឡុង​នៃ​សន្ទរកថា​របស់​លោក​ដោយ​បាន​អញ្ជើញ​ពួក​មេដឹកនាំ​សមាគម​អាស៊ាន​ឲ្យ​ចូល​រួមជាមួយ​លោក​នៅ​ក្នុង​ជំនួប​កំពូល​ពិសេស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០២០។

ចិន​បាន​ធ្វើ​ការ​ទាមទារ​ផ្ទៃ​ទឹក​ស្ទើរ​តែ​ទាំងអស់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ខឹងសម្បា​ដោយ​បញ្ជូន​នាវា​ទៅ កាន់​ផ្ទៃ​ទឹក​ដ៏​មមាញឹក​នោះ ​ដែល​នៅ​ទី​នោះ សមាជិក​ជា​ច្រើន​របស់​អាស៊ាន​ក៏​បាន​ទាមទារ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG