លោក ជុំ សំអឿន អាយុ ៧២ ឆ្នាំ ប្រាប់វីអូអេថា បើតាម ស.ជ.ណ នោះ ដីដែលប្រជាពលរដ្ឋធ្លាប់កាន់កាប់នឹងក្លាយជាដីសាធារណៈរបស់រដ្ឋ ដែលអាចត្រូវបានជួលដោយក្រុមហ៊ុន ឃុន សៀ។
ម្តាយរបស់កញ្ញា ភួន កែវរស្មី គឺអ្នកស្រី គង់ ម៉ានិត ស្នើឲ្យតុលាការសម្រេចឲ្យកូនស្រីនៅក្រៅឃុំ និងថា កូនរបស់អ្នកស្រីមិនបានធ្វើអ្វីខុសឡើយ។ អ្នកស្រីក៏ទទូចឲ្យតុលាការទម្លាក់បទចោទប្រកាន់មកលើកូនស្រីរបស់ខ្លួនផងដែរ។
ក្រុង Myawaddy នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅទល់មុខទីក្រុង Mae Sot របស់ប្រទេសថៃ គឺជា «រដ្ឋធានីសាកល» នៃក្រុមឆបោកតាមអនឡាញ។ នេះបើតាមការបញ្ជាក់របស់លោក Rangsiman Rome ដែលជាតំណាងរាស្ត្រគណបក្ស People's Party ដែលជាគណបក្សប្រឆាំងនៅប្រទេសថៃ និងជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងកិច្ចការព្រំដែននៃរដ្ឋសភាថៃ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារនេះ គឺជាសម្ពាធដ៏ធំសម្រាប់លោក។
កូនប្រុសពៅរបស់លោក លិម គិមយ៉ា លើកឡើងថា ទាល់មានតែការចាប់ខ្លួនជនសង្ស័យ ២ នាក់ទៀតដែលជាជនជាតិខ្មែរ ទើបអាចលាតត្រដាងការណ៍ពិតនៃឃាតកម្មបាន។ មន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាបានជំរុញឱ្យកម្ពុជាមានកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីដឹងការណ៍ពិតបន្ថែមទៀត។
តុលាការរាជធានីភ្នំពេញបានបញ្ជូនរូបលោកទៅឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃព្រហស្បតិ៍។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ។
អ្នកស្រី អឿន សំអន អាយុ៤២ឆ្នាំ ប្អូនថ្លៃរបស់លោក ផាន់ សារ៉ាត់ ថ្លែងថា ការចាប់ខ្លួននេះជនទាំងនោះមិនបានប្រាប់ពីមូលហេតុអ្វីឡើយ និងថាមកដល់ពេលនេះ ក៏មិនមានដំណឹងអ្វីពីលោក ផាន់ សារ៉ាត់ ថានៅទីកន្លែងណាដែរ។
អ្នកកាសែតលោក អ៊ុង ថាប់រាំង ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យផ្តន្ទាទោសចំពោះការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការសង្ស័យនៃការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីពីររូបដោយយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ការងាររបស់យើងគឺស្លាប់រស់ ត្រៀមខ្លួនរួចជាស្រេច ប្រយុទ្ធក្នុងសង្គ្រាម និងធ្វើឲ្យមនុស្សមានការទទួលខុសត្រូវ។ បទបញ្ជាស្របច្បាប់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងត្រូវអនុវត្តក្នុងក្រសួងការពារជាតិយ៉ាងឆាប់រហ័សដោយគ្មានលេសអ្វីទាំងអស់»
សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា កូឡុំប៊ីនឹងទទួលយកជនចំណាកស្រុករបស់ខ្លួនដោយឥតលក្ខខណ្ឌ ដែលក្នុងនោះរួមទាំងការបញ្ជូនពួកគេត្រឡប់ទៅកូឡុំប៊ីវិញតាមយន្តហោះយោធាអាមេរិកផងដែរ។
កញ្ញា ភឹង សោភ័ណ បងស្រីរបស់កញ្ញា ភឹង សោភា ដែលនៅបន្តជាប់ឃុំ សង្ឃឹមថា តុលាការនឹងពិចារណាដោះលែងប្អូនស្រីរបស់ខ្លួននិងសកម្មជនដទៃទៀត បន្ទាប់ពីមានការដោះលែងសកម្មជនមួយចំនួនកាលពីពេលថ្មីៗនេះ។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជានាពេលថ្មីៗនេះបានលើកឡើងពីការយកចិត្តទុកដាក់ចំពោះករណីស៊ើបអង្កេតលើឃាតកម្មលោក លិម គិមយ៉ា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីដើមខែមករានេះ។
ព័ត៌មានផ្សេងទៀត
No media source currently available