លោក Volker Türk ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវបានរៀបចំឡើងក្នុងបរិយាកាសរឹតត្បិតខ្លាំង ហើយវាប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ គណបក្សភ្លើងទៀនឈ្នះបានកៅអីមេឃុំចំនួនបីក្នុងខេត្តកំពង់ធំ រួមទាំងឃុំក្រយា ឃុំមួយទៀត ក្នុងខេត្តកំពង់ចាម។
អង្គការខុមហ្វ្រែល បានដាក់អ្នកសង្កេតការណ៍ចំនួន ៤ពាន់នាក់ ដើម្បីឃ្លាំមើលការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្រោយការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថាជាការបោះឆ្នោតដែលមិនមានភាពសេរីនិងយុត្តិធម៌។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មតាមរយៈការរឹតត្បិតទិដ្ឋាការមកលើបុគ្គលមួយចំនួនដែលអាមេរិកចាត់ទុកថាបានចូលរួមក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងនឹងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួន។
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដោយមិនមានគណបក្សប្រឆាំងដ៏សំខាន់ចូលរួម។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដោយមិនមានគណបក្សប្រឆាំងដ៏សំខាន់ចូលរួម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេបានទៅយកព័ត៌មាននៅការិយាល័យបោះឆ្នោតដែលលោក ហ៊ុន ម៉ាណែត បានទៅបោះនៅព្រឹកថ្ងៃអាទិត្យនេះ។
លទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការបឋមៗត្រូវគណបក្សកាន់អំណាចប្រកាសឲ្យដឹងថាឈ្នះនាំមុខដាច់គណបក្សចំនួន១៧ទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ដែលគ្មានគណបក្សជំទាស់ចម្បងចូលរួម។
នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំង លោក ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានចេញទៅបោះឆ្នោត ដោយលោកបានថ្លែងយ៉ាងខ្លីប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានអនុវត្តសិទ្ធិពលរដ្ឋនិងកាតព្វកិច្ចជាពលរដ្ឋ។
ការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យ បានក្លាយជាថ្ងៃដ៏ពិបាកមួយសម្រាប់អ្នកនយោបាយជើងចាស់មួយរូប ដែលបាននិងកំពុងតស៊ូដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
បើតាមលទ្ធផលក្រៅផ្លូវការដែលផ្សាយដោយស្ថាប័នសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល ដែលបានដកស្រង់សម្តីរបស់អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តព្រៃវែងថា នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជាឈ្នះ១១ លើ ១២ អាសនៈ។
ព័ត៌មានផ្សេងទៀត
No media source currently available