លទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការបឋមៗត្រូវគណបក្សកាន់អំណាចប្រកាសឲ្យដឹងថាឈ្នះនាំមុខដាច់គណបក្សចំនួន១៧ទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ដែលគ្មានគណបក្សជំទាស់ចម្បងចូលរួម។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានវីអូអេ បានចុះយកព័ត៌មាននៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ជូនកិច្ចសន្ទនា ជាមួយលោក សុខ ខេមរា នៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖
អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេបានទៅយកព័ត៌មាននៅការិយាល័យបោះឆ្នោតដែលលោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបានទៅបោះនៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៖
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។ លោក សុខ ខេមរា នៃ វីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង លោក ស៊ុន ណារិន ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះដូចតទៅ៖
កាលពីថ្ងៃអាទិត្យកម្ពុជាបានរៀបចំការបោះឆ្នោតមួយដែលមានគណបក្សចំនួន ១៨ចូល រួម តែអវត្តមានគណបក្សជំទាស់ដ៏មានសក្តានុពល។ បើតាមលទ្ធផលក្រៅផ្លូវការបឋមៗ បានបង្ហាញឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ។ តទៅនេះសូមស្តាប់បទសន្ទនារវាងលោក សុខ ខេមរា នៅរដ្ឋធានីវ៉ាស៊ីនតោននិងលោក ស៊ុន ណារិន ពីរាជធានីភ្នំពេញដូចតទៅ៖
ក្រោយការបោះឆ្នោតថ្នាក់ជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងដ៏ចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានី វ៉ាស៊ីនតោន និង អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះ៕
ក្រោយលទ្ធផលក្រៅផ្លូវការបឋមៗបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្មានវត្តមានគណបក្សប្រឆាំងដ៏ចម្បងនោះ ថ្នាក់ដឹកនាំកំពូលៗរបស់ចិនបានផ្ញើសារអបអរ និងបង្ហាញការគាំទ្រចំពោះជ័យជម្នះគណបក្សគ្រប់គ្រងប្រទេស។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង អ្នកនាងកាន់ វិច្ឆិកា ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីការលើកឡើងរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ចិននិងដំណើរការវិវត្តផ្សេងៗទាក់ទងនឹងការបោះឆ្នោត។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៖