ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋនានា បាននិយាយថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺជារឿងសំខាន់ចំពោះប្រទេសជាតិ និង សេដ្ឋកិច្ចផងដែរ ទោះបីរាជរដ្ឋាភិបាលកម្ពុជាដែលរងការរិះគន់ថា រៀបចំការបោះឆ្នោតមិនសេរីនិងយុត្តិធម៌នោះ។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។
ដោយចោទថាក្រុមកូដកររបស់ក្រុមហ៊ុនណាហ្គាវើលដ៍មានអ្នកនៅពីក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានលើកឡើងថាលោកមិនធ្វើអន្តរាគមន៍លើជម្លោះនេះឡើយ។
អ្នកជំនាញអង្គការសហប្រជាជាតិអំពាវនាវឲ្យមានវិធីសាស្ត្រថ្មីចំពោះប្រទេសមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិដែលមានជាង២ឆ្នាំមកនេះ។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្លែងថាអាស៊ានមិនគួរធ្វើការជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាឡើយ។
អ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា តុលាការកំពុងតែធ្វើការទៅលើរឿងនេះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា តើនឹងសម្រេចយ៉ាងណានោះទេ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន ប្រាប់វីអូអេនៅថ្ងៃស្រុកនេះថា ក្រសួងការងារបានទទួលញត្តិតវ៉ារបស់កម្មករហើយ ហើយការដាក់ញត្តិនោះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ត្រីជំនាញទទួលបន្ទុកដោះស្រាយវិវាទការងារ។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលត្រូវទៅបោះឆ្នោត គូសសន្លឹកឆ្នោតចោល ដោយសារអវត្តមានគណបក្សភ្លើងទៀន។
លោក សម រង្ស៊ី បានអះអាងថា ការផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកែច្បាប់បោះឆ្នោត ដើម្បីកំហិតសិទ្ធិមន្រ្តីគណបក្សជំទាស់ក្នុងការឈរឈ្មោះ។
ម្មករប្រមាណ១៤នាក់ដែលជាថ្នាក់ដឹកនាំ និងជាសមាជិកសហជីពនៅរោងចក្រមួយសិ្ថតក្នុងខេត្តកណ្តាលបានបាត់បង់ការងារជាបន្តបន្ទាប់ ដោយសារថៅកែរោងចក្រមិនបន្តកិច្ចសន្យាការងារ ក្រោយការបង្កើតសហជីពឯករាជ្យមួយជាលើកទី២។ នេះបើតាមតំណាងសហជីព និងអ្នកការពារសិទ្ធិកម្មករ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសលើកលែងដល់លោក ស ឡុងដេត ប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ ក្រោយមន្រ្តីគណបក្សជំទាស់រូបនោះបានសុំទោសជាសាធារណៈ ហើយសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ផ្ទះនិងភូមិយ៉ាងហោចណាស់ចំនួន ៨០ នៅតំបន់ Kherson បានរងការជន់លិចទាំងស្រុង ឬដោយផ្នែក ក៏ដូចជា ដីកសិកម្មចំនួនរាប់ពាន់ហិចតាទៀត ខណៈពលរដ្ឋប្រមាណ ១៧.០០០នាក់នៅតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរងការប៉ះពាល់ដោយសារទឹកជំនន់។
លោក ស៊ិន វត្ថា ប្រាប់វីអូអេថាមុនឈានដល់ការលុបឈ្មោះរបស់លោកចេញពីក្របខណ្ឌក្រសួងអប់រំ លោកធ្លាប់ត្រូវបាននាយកសាលា និងប្រធានមន្ទីរអប់រំខេត្តតាមលួងលោមរូបលោកឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ប៉ុន្តែលោកបដិសេធ។
ព័ត៌មានផ្សេងទៀត
No media source currently available