ទោះបីច្បាប់ស្តីពីការងារបានចែងពីការការពារការបង្កើតសហជីព ដើម្បីបម្រើប្រយោជន៍កម្មករក៏ដោយ ក៏ការរើសអើង ឬរឹតត្បិតសិទ្ធិសហជីពនៅបន្តកើតមានជាបន្តបន្ទាប់ ជាពិសេសគឺក្រោយពេលដាក់ឱ្យ ប្រើ ប្រាស់ច្បាប់ស្តីពីសហជីព។ នេះបើតាមក្រុមសហជីពឯករាជ្យ។
ក្រុមប្រឹក្សាភិបាលនេះ ដែលផ្តល់មូលនិធិដោយក្រុមហ៊ុន Meta តែប្រតិបត្តិការងារដោយ ឯករាជ្យ និយាយថា ក្រុមហ៊ុន Meta មានកំហុសក្នុងការទុកឲ្យវីដេអូនោះបន្តនៅមាន ហើយក៏បានបញ្ហាឲ្យដកវីដេអូនោះចេញពីហ្វេសប៊ុក។
កម្មករខ្មែរប្រមាណ ១០នាក់ដែលធ្វើការនៅក្នុងក្រុមហ៊ុនចម្ការចេកមួយកន្លែង ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី បានស្លាប់ ដែលមានការសង្ស័យជាបឋមថា បណ្តាលមកពីការពុលចំណីអាហារ។ ប៉ុន្តែអាជ្ញាធរកំពុងស្រាវជ្រាវបន្ត។
វិសោធនកម្មច្បាប់បោះឆ្នោតនេះកំណត់ថា លុះត្រាតែបេក្ខជនបានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសាកលចំនួនពីរលើកចុងក្រោយជាប់គ្នា ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតឲ្យបាន។
ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋនានា បាននិយាយថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺជារឿងសំខាន់ចំពោះប្រទេសជាតិ និង សេដ្ឋកិច្ចផងដែរ ទោះបីរាជរដ្ឋាភិបាលកម្ពុជាដែលរងការរិះគន់ថា រៀបចំការបោះឆ្នោតមិនសេរីនិងយុត្តិធម៌នោះ។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។
ដោយចោទថាក្រុមកូដកររបស់ក្រុមហ៊ុនណាហ្គាវើលដ៍មានអ្នកនៅពីក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានលើកឡើងថាលោកមិនធ្វើអន្តរាគមន៍លើជម្លោះនេះឡើយ។
អ្នកជំនាញអង្គការសហប្រជាជាតិអំពាវនាវឲ្យមានវិធីសាស្ត្រថ្មីចំពោះប្រទេសមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិដែលមានជាង២ឆ្នាំមកនេះ។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្លែងថាអាស៊ានមិនគួរធ្វើការជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាឡើយ។
អ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា តុលាការកំពុងតែធ្វើការទៅលើរឿងនេះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា តើនឹងសម្រេចយ៉ាងណានោះទេ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន ប្រាប់វីអូអេនៅថ្ងៃស្រុកនេះថា ក្រសួងការងារបានទទួលញត្តិតវ៉ារបស់កម្មករហើយ ហើយការដាក់ញត្តិនោះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ត្រីជំនាញទទួលបន្ទុកដោះស្រាយវិវាទការងារ។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលត្រូវទៅបោះឆ្នោត គូសសន្លឹកឆ្នោតចោល ដោយសារអវត្តមានគណបក្សភ្លើងទៀន។
លោក សម រង្ស៊ី បានអះអាងថា ការផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកែច្បាប់បោះឆ្នោត ដើម្បីកំហិតសិទ្ធិមន្រ្តីគណបក្សជំទាស់ក្នុងការឈរឈ្មោះ។
ព័ត៌មានផ្សេងទៀត
No media source currently available