សហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរ ចាយអ៊ិន អាយប៊ីស Giant Ibis នៅតែបន្តតវ៉ាជាមួយនឹងក្រុមហ៊ុនជុំវិញការបញ្ឈប់ពីការងារដោយសារការរើសអើងសហជីព និងការមិនអនុវត្តតាមច្បាប់ស្តីពីសិទ្ធិការងារ។
យោធាមីយ៉ាន់ម៉ាបានកាត់បន្ថយទោសចំនួន៦ឆ្នាំពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រី Aung San Suu Kyi ដែលជាមេដឹកនាំស៊ីវិលនៅក្នុងការលើកលែងទោសមួយផ្នែកនៅថ្ងៃអង្គារនេះ។ ការបន្ថយទោសនេះធ្វើឡើងនៅពេលដែលពួកមេដឹកនាំយោធាខិតខំបង្ក្រាបការតស៊ូបង្ហូរឈាម ប្រឆាំងការគ្រប់គ្រងរបស់ខ្លួន។
កម្ពុជាទើបបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី ២៣ ខែកក្កដានេះ។ នៅចុងខែសីហាខាងមុខ ប្រសិនបើមិនមានការផ្លាស់ប្តូរណាមួយទេ នោះគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិថ្មីនឹងត្រូវបានបង្កើតឡើង។
នៅក្នុងលិខិតមួយច្បាប់ដែលដាក់ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ លោក ជូង ជូងី បញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានសាលក្រមស្ថាពរណាមួយឡើយលើសំណុំរឿងនេះ។ ដូច្នេះលោក ថាច់ សេដ្ឋា នៅតែជនគ្មានទោសដដែល។
អ្នកតាមដានស្ថានភាពនយោបាយនិងសង្គមនៅកម្ពុជាមួយចំនួនលើកឡើងថាអ្នកនយោបាយជំនាន់ថ្មីនឹងដើរតាមគន្លងរបស់អ្នកនយោបាយជំនាន់ចាស់ ខណៈអ្នកខ្លះរង់ចាំមើលថាតើអ្នកនយោបាយជំនាន់ថ្មី នឹងដឹកនាំកម្ពុជាទៅតាមគន្លងប្រជាធិបតេយ្យពិតប្រាកដឬយ៉ាងណា។
កញ្ញា សេង ធារី បានធ្វើកូដកម្មអត់អាហារ ចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដា រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ដែលមានរយៈពេល ១០ ថ្ងៃ។
លោក Volker Türk ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវបានរៀបចំឡើងក្នុងបរិយាកាសរឹតត្បិតខ្លាំង ហើយវាប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ គណបក្សភ្លើងទៀនឈ្នះបានកៅអីមេឃុំចំនួនបីក្នុងខេត្តកំពង់ធំ រួមទាំងឃុំក្រយា ឃុំមួយទៀត ក្នុងខេត្តកំពង់ចាម។
អង្គការខុមហ្វ្រែល បានដាក់អ្នកសង្កេតការណ៍ចំនួន ៤ពាន់នាក់ ដើម្បីឃ្លាំមើលការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្រោយការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថាជាការបោះឆ្នោតដែលមិនមានភាពសេរីនិងយុត្តិធម៌។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មតាមរយៈការរឹតត្បិតទិដ្ឋាការមកលើបុគ្គលមួយចំនួនដែលអាមេរិកចាត់ទុកថាបានចូលរួមក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងនឹងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួន។
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។
ព័ត៌មានផ្សេងទៀត
No media source currently available