ការអំពាវនាវនេះ ក្រោយមានអគ្គិសនីឆេះស្លាប់មនុស្ស៨នាក់ក្នុងក្លឹបកម្សាន្ដមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្រោយមានភាពចម្រូងចម្រាសលើការចេញអនុសាសន៍ឱ្យក្រុមហ៊ុន Meta ព្យួរហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តីហិង្សា។
ការចាប់ខ្លួននិងឃុំខ្លួនសកម្មជនក្នុងពន្ធនាគារ កើតឡើងបន្ទាប់ពីពួកគេកំពុងធ្វើដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគេ ក្នុងរឿងទំនាស់ដីធ្លី កាលពីកន្លងទៅ។
ប្រជាជនកម្ពុជាប្រមាណ៩,៧លាននាក់ ឬប្រហែល៥៥%នៃចំនួនប្រជាជនទាំងអស់ត្រូវបានគេរំពឹងថានឹងទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។ វាជាការបោះឆ្នោតសកលដែលមិនមានសំឡេងជំទាស់ខ្លាំងប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
ប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញបានលើកឡើងពីផលវិបាកនៃជំនន់ទឹកភ្លៀង កាលពីថ្ងៃចន្ទ ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឱ្យទឹកហូរលិចចូលក្នុងផ្ទះ និងកន្លែងលក់ដូររបស់ពួកគេ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនឲ្យសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនៃក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុក ចូលប្រទេសកម្ពុជា ហើយចាត់ទុកអនុសាសន៍ឲ្យព្យួរគណនីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាមានលក្ខណៈនយោបាយ។
កាលពីឆ្នាំ២០២២ អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា តាងនាមឱ្យពលរដ្ឋកម្ពុជាជាអ្នកខ្ចីឥណទានខ្នាតតូច បានដាក់ពាក្យបណ្តឹងទៅកាន់ IFC ដើម្បីជំរុញឱ្យមានការស៊ើបអង្កេតស្ថាប័នផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា។
កាលពីថ្ងៃទី៣០ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលរបស់លោកមិនបិទបណ្តាញសង្គមហ្វេសប៊ុកឡើយ ព្រោះវាជាតម្រូវការរបស់ប្រជាជនក្នុងការប្រើប្រាស់។
ភាពមិនប្រក្រតីទាំងនោះ គឺស្ថិតនៅលើទម្រង់១១០២ ពាក់ព័ន្ធនឹងការគណនាចំនួនសន្លឹកឆ្នោត ដែលករណីខ្លះលើសសន្លឹកឆ្នោត និងករណីខ្លះទៀតខ្វះសន្លឹកឆ្នោត។
មន្ត្រីពន្លត់អគ្គិភ័យជនជាតិបារាំងអាយុ ២៤ ឆ្នាំម្នាក់បានស្លាប់កាលពីយប់ថ្ងៃអាទិត្យនៅពេលព្យាយាមពន្លត់រថយន្តកំពុងឆេះនៅក្នុងកន្លែងចតរថយន្តក្រោមដីមួយកន្លែងនៅភាគខាងជើងទីក្រុងប៉ារីស ប្រទេសបារាំង
តំណាងរាស្ត្របក្សប្រឆាំងនៅប្រទេសស៊ីមបាវ៉េ លោក Job Sikhala ត្រូវបានរកឃើញថា មានទោសកាលពីខែឧសភាពីបទរារាំងយុត្តិធម៌ ហើយពេលនេះកំពុងត្រូវបានជំនុំជម្រះទោសក្រោមការចោទប្រកាន់បន្ថែមទីបទញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សានិងបង្កចលាចល។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden និយាយថាលោកមិនយល់ស្រប «យ៉ាងខ្លាំង, យ៉ាងខ្លាំង» នឹងការសម្រេចចិត្តរបស់តុលាការកំពូលក្នុងការបញ្ឈប់គោលនយោបាយអនុគ្រោះជនភាគតិចនៅក្នុងការចូលរៀននៅមហាវិទ្យាល័យ។
ព័ត៌មានផ្សេងទៀត
No media source currently available