លោក ហ៊ុន សែន បានប្រកាសពីបំណងរបស់លោកដើម្បីបញ្ឈប់ការបង្ហោះសារនៅលើ Facebook មួយថ្ងៃមុនពេលក្រុមប្រឹក្សាភិបាលត្រួតពិនិត្យពាក់កណ្តាលឯករាជ្យដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Meta បានស្នើឱ្យព្យួររយៈពេល៦ខែទាំងគណនី Facebookនិង Instagram របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ មិនមានការចូលរួមពីគណបក្សជំទាស់ធំមួយគឺគណបក្សភ្លើងទៀនទេ ព្រោះគណបក្សនេះត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោតបដិសេធមិនឱ្យចុះបញ្ជីឈរឈ្មោះបោះឆ្នោត ព្រោះគ្មានឯកសារដើមបញ្ជាក់អំពីការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ក្រុមចលនាប្រឆាំងនឹងការដឹកនាំរបស់របបសឹកភូមាកំពុងស្វែងរកមធ្យោបាយឈ្លាសវៃ និងមានបច្ចេកវិទ្យាខ្ពស់ជាងមុន នៅក្នុងផ្គត់ផ្គង់ហិរញ្ញប្បទានសម្រាប់ការតស៊ូរបស់ពួកគេ។
អ្នកស្រី ព្រំ ចាន់ថា ធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកមួយ នៅពេលដែលស្វាមីរបស់អ្នកស្រី និងកូនប្រុសដែលមានជំងឺអូទីហ្សឹម ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។
លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារពីរដងបន្ថែមថា ក្រុមការងាររបស់គណបក្សកាន់អំណាចតែងតែប្រាប់ឱ្យលោកវាយប្រហារគណបក្សជំទាស់ និងថ្នាក់ដឹកនាំគណបក្សជំទាស់។
គណបក្សជំទាស់ ដែលបាត់សិទ្ធិចូលរួមការបោះឆ្នោតថ្នាក់ជាតិ បានលើកឡើងថា គណបក្ស មិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើខុសនឹងច្បាប់នានារបស់កម្ពុជានោះទេ។
ការចេញសេចក្តីថ្លែងរបស់អង្គការមួយនេះធ្វើឡើងក្រោយមន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិច ៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ពាក់ព័ន្ធនឹងបទញុះញង់បង្កចលាចលដល់ការបោះឆ្នោត។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ថា ការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន ស្របពេលគណបក្សមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ នេះ គឺជាបំភិតបំភ័យ និងគំរាមកំហែងផ្នែកនយោបាយ។
ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានថ្កោលទោសជាថ្មីម្តងទៀតចំពោះអំពើហិង្សាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបង្កឡើងដោយការបង្ក្រាបដ៏បង្ហូរឈាមរបស់របបយោធាលើគូប្រជែងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ក្រសួងការបរទេសកម្ពុជាបានប្រតិកម្មទៅនឹងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ជុំវិញការជំរុញឱ្យដោះលែងកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។
អ្នករស់នៅក្នុងជំរំជនភៀសខ្លួន Jenin ក្នុងតំបន់ត្រួតត្រា West Bank កំពុងវិលត្រឡប់ទៅផ្ទះវិញ ក្រោយការវាយឆ្មក់រយៈពេល២ថ្ងៃដោយកងកម្លាំងអ៊ីស្រាអែល ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន១៣នាក់ និងទាហានអ៊ីស្រាអែលម្នាក់។
មីយ៉ាន់ម៉ាត្រូវបានរំខានឥតឈប់ឈរដោយការប្រយុទ្ធគ្នាចាប់តាំងពីពួកយោធាបានរឹបអូសយកអំណាចនៅដើមឆ្នាំ២០២១ មុនពេលការបង្ក្រាបដោយការបង្ហូរឈាមឥតឈប់ឈរលើពួកប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available