ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សន្ទនា​​ VOA ៖ លោក ​ហ៊ុន ម៉ាណែត ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្រ្តី​តែ​មិន​ទាន់​បើក ចំហ​ការ​ផ្តល់​សម្ភាសន៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃ​ទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៧​ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ចូលរួម។ អ្នកនាង​ កាន់ វិច្ឆិកា ​នៃ​វីអូអេ​បាន​ទៅ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​ដែល​លោក ​ហ៊ុន ម៉ាណែត ​បេក្ខភាព​អនាគត​នាយករដ្ឋមន្រ្តី​បាន​ទៅ​បោះ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ​ក្នុង​សង្កាត់​បឹងកក់១ ​ខណ្ឌ​ទួលគោក។ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង ​លោក សុខ ខេមរា​ នៃ​ វីអូអេ  ជាមួយ​អ្នកនាង ​កាន់ វិច្ឆិកា​ ពី​រាជធានី​ភ្នំពេញ​ដូចតទៅ៕

XS
SM
MD
LG