អង្គការលីកាដូបញ្ជាក់ថា អាជ្ញាធរអាចចោទប្រកាន់បុគ្គលដោយយោងតាមច្បាប់នេះយ៉ាងមានប្រសិទ្ធភាព និងគ្រប់ពេលវេលា ទោះបីជាករណីកូវីដ១៩ បានថយចុះរួចទៅហើយ។
របាយការណ៍បញ្ជាក់ថា កុមារដែលធ្លាប់ទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ មានចំនួនតិចណាស់ដែលហ៊ានរាយការណ៍អំពីករណីបំពានលើពួកគេតាមរយៈយន្តការរាយការណ៍ផ្លូវការ។
ក្រុមយុវជនបានធ្វើពិធីដង្ហែ«សពព្រៃឈើ» ដោយបានយកញត្ដិទៅដាក់នៅក្រសួងបរិស្ថាន។
របាយការណ៍មួយនិយាយថា យោធាមីយ៉ាន់ម៉ាកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជារៀងរាល់ថ្ងៃ រួមមាន អំពើហិង្សាផ្លូវភេទ ទារុណកម្ម ការចាត់គោលដៅដោយចេតនាមកលើជនស៊ីវិល និងអំពើឃាតកម្ម។
ប្រជាពលរដ្ឋអះអាងថា ពួកគេរស់នៅទីនោះយូរលង់មកហើយ នៅលើដីដែលមានទំហំធំ ប៉ុន្តែអាជ្ញាធរផ្តល់សំណងដីធ្លី ដែលមានទំហំតូច ដែលពួកគេយល់ថាជាដំណោះស្រាយមិនសមរម្យ ហើយអយុត្តិធម៌សម្រាប់អ្នកភូមិដែលរស់នៅយូរឆ្នាំ។
លោក ហ៊ុន សែន បានបន្តប្រាប់ដល់មហាសន្និបាតថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ បានដំណើរការទៅដោយ «សេរី យុត្តិធម៌ សន្តិភាព និងតម្លាភាព»។
សេចក្តីសម្រេចរបស់តុលាការខ្មែរក្រហម នាថ្ងៃព្រហស្បតិ៍ ជាការសម្រេចចុងក្រោយទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែសីហា ឆ្នាំ ២០២១ ក្នុងសំណុំរឿង ០០២ វគ្គ ២។
របាយការណ៍អង្គការសហប្រជាជាតិបានឱ្យដឹងថា រដ្ឋាភិបាលមួយចំនួនកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាបណ្តាញទំនើប ដើម្បីតាមដាន គ្រប់គ្រង និងរឹតត្បិតលើពលរដ្ឋរបស់ខ្លួន។
រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ លោកស ខេង បានបញ្ជាក់កាលពីថ្ងៃចន្ទនេះថា ក្រោយការចុះអនុវត្ត ការបង្ក្រាបជាក់ស្ដែងជាបន្តបន្ទាប់តាមពាក្យបណ្តឹងដែលអាជ្ញាធរទទួលបានចំនួន «ប្រមាណ៩៥ភាគរយគឺជាការពិត»។
បើតាមគណបក្សភ្លើងទៀន បុគ្គលលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ គឺមកដល់ពេលនេះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយអ្នកចេញតវ៉ាខ្លះត្រូវបានគេវាយដំ និងចាប់ឃុំឃាំង ដោយល្មើសសិទ្ធិស្របច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
យុវជនមួយក្រុមបានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃដោយស្នើឱ្យក្រសួងបញ្ឈប់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍និងផលប្រយោជន៍ផ្សេងៗឱ្យជនអន្តោប្រវេសន៍វៀតណាម ហើយអះអាងថានឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ប្រសិនបើមិនមានការឆ្លើយតបជាវិជ្ជមានណាមួយ។
យុវជនមួយក្រុមព្យាយាមទៅជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃដើម្បីដាក់ញត្តិជំទាស់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងការបើកមហាវិទ្យាល័យភាសាវៀតណាម។ អ្នកការពារសិទ្ធិមនុស្ស និងសាលារាជធានីភ្នំពេញខ្វែងគំនិតលើការតវ៉ានេះ។
ព័ត៌មានផ្សេងទៀត
No media source currently available