គណៈកម្មការមួយដែលបង្កើតឡើងដោយសកម្មជនខ្មែរនៅក្រៅប្រទេសប្រកាសបញ្ចប់ដំណើរការចងក្រងឯកសារស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ប្រជាសហគមន៍ជនជាតិពូនងនៅក្នុងខេត្តមណ្ឌលគិរីជំរុញអាជ្ញាធរដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយឧកញ៉ាម្នាក់ឈ្មោះ ជឹង ធានសេង ដែលទទួលបានដីអនុបយោគពីរដ្ឋាភិបាលប្រមាណ៣៣០ហិកតា នៅទីតាំងចំនួនពីរផ្សេងគ្នា។
សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអ៊ីនធឺណិត ដែលវីអូអេទទួលបាន កាលពីថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា បទបញ្ញត្តិជាច្រើនក្នុងសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគំរាមកំហែងឯកជនភាពរបស់អ្នកប្រើប្រាស់ និងមិនស្របតាមការអនុវត្តជាលក្ខណៈអន្តរជាតិ។
អង្គការសមាគមធាងត្នោតបានចេញរបាយការណ៍ស្តីពីការគំរាមកំហែង ការលាបពណ៌នយោបាយ ការរឹតត្បិតសិទ្ធិសេរីភាពលើស្រ្តីរស់នៅក្នុងសហគមន៍ក្រីក្រ។ អាជ្ញាធរបានច្រានចោលរបាយការណ៍នេះថា មិនមានមូលដ្ឋានច្បាស់លាស់។
អ្នកជំនាញឯករាជ្យដែលតែងតាំងដោយសហរដ្ឋអាមេរិករកឃើញភស្តុតាងនៃពលកម្មដោយបង្ខំនៅតំបន់ Xinjiang និងទីបេ ខណៈដែលប្រទេសចិនពណ៌នារបាយការណ៍នេះថាជាព័ត៌មានមិនពិត។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរបានជូនដំណឹង និងពិភាក្សាជាមួយប្រជាពលរដ្ឋរួចហើយ។
ស្ថានបេសកកម្មរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ជូនសារឆ្លើយតបទៅកាន់ការិយាល័យរបស់អ្នកស្រី Bachelet ដោយបញ្ជាក់អំពីការជំទាស់របស់ខ្លួនចំពោះរបាយការណ៍នេះ។
កាលពីថ្ងៃទី២២ ខែសីហា លោក ស ខេង បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធនានាត្រៀមចុះពិនិត្យអគារនានានៅទូទាំងប្រទេស ខណៈមានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងជួញដូរមនុស្សតាមរយៈការប្រើប្រាស់កម្លាំងបរទេសឱ្យធ្វើការជាអ្នកឆបោកតាមបច្ចេកវិទ្យា ឬ Scam។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា តុលាការគួរតែសម្រេចឱ្យកញ្ញា សេង ធារី បាននៅក្រៅឃុំឃាំង ព្រោះមានលក្ខខណ្ឌគ្រប់គ្រាន់ដែលស្របទៅតាមនីតិវិធីព្រហ្មទណ្ឌ។
ប្រធានផ្នែកសន្តិសុខរបស់ក្រុមហ៊ុន Twitter ដែលទើបត្រូវបានបណ្តេញចេញពីការងារកំពុងចោទប្រកាន់ក្រុមហ៊ុនបណ្តាញសង្គមមួយនេះថាបានបង្កការគំរាមកំហែងផ្នែកឯកជនភាពរបស់អ្នកប្រើប្រាស់ ២៣៨លាននាក់។
សាច់ញាតិព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាព ហើយជំរុញឱ្យអាជ្ញាធរបញ្ជូនសកម្មជនអតីតគណបក្សប្រឆាំងជាង ១០ នាក់ត្រឡប់មកពន្ធនាគារព្រៃសវិញ បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម កាលពីកន្លងទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available