កាលពីថ្ងៃទី២២ ខែសីហា លោក ស ខេង បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធនានាត្រៀមចុះពិនិត្យអគារនានានៅទូទាំងប្រទេស ខណៈមានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងជួញដូរមនុស្សតាមរយៈការប្រើប្រាស់កម្លាំងបរទេសឱ្យធ្វើការជាអ្នកឆបោកតាមបច្ចេកវិទ្យា ឬ Scam។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា តុលាការគួរតែសម្រេចឱ្យកញ្ញា សេង ធារី បាននៅក្រៅឃុំឃាំង ព្រោះមានលក្ខខណ្ឌគ្រប់គ្រាន់ដែលស្របទៅតាមនីតិវិធីព្រហ្មទណ្ឌ។
ប្រធានផ្នែកសន្តិសុខរបស់ក្រុមហ៊ុន Twitter ដែលទើបត្រូវបានបណ្តេញចេញពីការងារកំពុងចោទប្រកាន់ក្រុមហ៊ុនបណ្តាញសង្គមមួយនេះថាបានបង្កការគំរាមកំហែងផ្នែកឯកជនភាពរបស់អ្នកប្រើប្រាស់ ២៣៨លាននាក់។
សាច់ញាតិព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាព ហើយជំរុញឱ្យអាជ្ញាធរបញ្ជូនសកម្មជនអតីតគណបក្សប្រឆាំងជាង ១០ នាក់ត្រឡប់មកពន្ធនាគារព្រៃសវិញ បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម កាលពីកន្លងទៅ។
លោកស្រី Pham Doan Trang អាយុ ៤៤ ឆ្នាំ ដែលបានចុះផ្សាយយ៉ាងច្រើនអំពីបញ្ហាសិទ្ធិមនុស្ស និងការចោទប្រកាន់អំពីអំពើឃោរឃៅរបស់ប៉ូលិសក្នុងប្រទេសវៀតណាម ត្រូវបានកាត់ទោសកាលពីខែធ្នូពីបទធ្វើការឃោសនាប្រឆាំងរដ្ឋ។
ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្លូវការនឹងអាចធ្វើឡើង នៅខែកញ្ញាខាងមុខ បន្ទាប់ពីការចរចាដែលចាប់ផ្តើមកាលពីថ្ងៃពុធ។
ចំណាត់ការរបស់អាជ្ញាធរខេត្តធ្វើឡើងក្រោយមានបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យបើកប្រតិបត្តិការត្រួតពិនិត្យនៅទីកន្លែងដែលមានជនបរទេសស្នាក់នៅ។
លោក ជូង ជូងី បញ្ជាក់ថាការឃុំខ្លួនកញ្ញា សេង ធារី គឺខុសច្បាប់ ពីព្រោះសាលក្រមមិនទាន់ចូលជាស្ថាពរនៅឡើយ ហើយកូនក្តីបានប្តឹងទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
ក្រុមយុវជននិងសកម្មជនសង្គមទាំងនោះចាត់ទុកថា ការមិនទម្លាក់ចោលបទចោទប្រកាន់លើពួកគេជារឿងអយុត្តិធម៌។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Edward Markey បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងអ្នកទោសនយោបាយ និងត្រូវបញ្ឈប់ការបង្ក្រាបទៅលើបក្សប្រឆាំង ដោយត្រូវអនុញ្ញាតមកវិញនូវសេរីភាពនៃការសម្តែងមតិ និងសេរីភាពសារព័ត៌មាន។
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ អ្នកសារព័ត៌មានវីអូឌី ៥ នាក់ និងយុវជនមួយក្រុមទៀត បានចុះទៅរាយការណ៍ព័ត៌មាន និងពិនិត្យមើលស្ថានភាពដាំដើមឈើនៅតំបន់ភ្នំតាម៉ៅ ដែលរងការឈូសឆាយព្រៃ ហើយបានប្រឈមនឹងកម្លាំងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available