កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ប្រមាណ១៥០០នាក់ បានបន្តកូដកម្មលើកទីបីនៅថ្ងៃចន្ទនេះ ដើម្បីទាមទារការទូទាត់សំណងចំពោះការបញ្ឈប់ពីការងារដោយគ្មានសំណងសមរម្យ និងការវិលត្រឡប់ចូលបំពេញការងារវិញ។ នេះ បើតាមការបញ្ជាក់ពីសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍។
កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូនេះ សមាគម និងអង្គការសង្គមស៊ីវិល បានរួមគ្នាប្រារព្ធទិវា«បញ្ឈប់អំពើហិង្សាលើអ្នករកស៊ីផ្លូវភេទ» និងអំពាវនាវឲ្យមានការទទួលស្គាល់ការងាររកស៊ីផ្លូវភេទនៅកម្ពុជា ជាការងារដែលត្រូវគាំពារដោយច្បាប់ ខណៈរដ្ឋាភិបាលបារម្ភ ពីផលប៉ះពាល់លើសុខភាពរបស់កុមារី និងស្ត្រី។
កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍រាប់រយនាក់ គ្រោងធ្វើកូដកម្មប្រឆាំងនឹងការរំលោភសិទ្ធិការងារ នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ តែ មន្ត្រីនៅសាលាក្រុង ស្នើឲ្យកម្មករនិយោជិត ផ្អាកការធ្វើកូដកម្មសិន ដោយទុកឲ្យសាលាក្រុងពិភាក្សាជាមួយភាគីក្រុមហ៊ុនដើម្បីរកច្រកបញ្ចប់វិវាទការងារដែលបានអូសបន្លាយជិតមួយឆ្នាំ។
ជនភៀសខ្លួនផ្នែកនយោបាយពីកម្ពុជានៅថៃនិយាយថាពួកគេកំពុងរស់នៅដោយភាពភ័យខ្លាចបន្ទាប់ពីមានការចាប់បញ្ជូនខ្លួនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់មកលើជនភៀសខ្លួនដូចពួកគេពីសំណាក់អាជ្ញាធរថៃនៅក្នុងរយៈពេលមួយខែកន្លងមកនេះ។
ក្រោយពីមានពាក្យបណ្តឹងអំពីការរំលោភបំពានសិទ្ធិដីធ្លីដោយគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុនចម្រាញ់ស្ករពីប្រទេសថៃ តំណាងគ្រួសារពលរដ្ឋរងគ្រោះបានស្វះស្វែងសុំភស្តុតាងបន្ថែមពីក្រុមហ៊ុន Coca Cola ដែលជាក្រុមហ៊ុនទទួលទិញដើម្បីគាំទ្រពាក្យបណ្តឹងរបស់ពួកគេ។
តុលាការមួយនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមកាលពីថ្ងៃពុធបានបញ្ជាឲ្យដាក់ពន្ធនា គារសកម្មជន២នាក់ដែលបានចុះផ្សាយនៅលើហ្វេសប៊ុកអំពីការប៉ះទង្គិចគ្នាអំពីជម្លោះដីធ្លីមួយកន្លែងដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ដែលហេតុការណ៍នេះកើតមានឡើងនៅជាយទីក្រុងហាណូយកាលពីឆ្ន
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុងលោក Jimmy Lai ត្រូវបានតុលាការហុងកុងកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៣ខែកាលពីថ្ងៃចន្ទលើបទចោទប្រកាន់បានចូលរួមនៅក្នុងពិធីអុជទៀនដែលគ្មានការអនុញ្ញាតមួយដើម្បីរំឭកដល់ការសម្លាប់រង្គាលនៅទីលាន Tiananmen កាលពីឆ្នាំ១៩៨៩ នៅប្រទេសចិន។
ព្រះតេជគុណ បូរ បេត ដែលត្រូវបានអាជ្ញាធរថៃ ឃាត់ព្រះកាយ កាលពីដើមខែធ្នូ ឆ្នាំ២០២១ ហើយដោះលែងវិញនោះ បានចាកចេញពីប្រទេសថៃទៅប្រទេសស្វីស កាលពីយប់ថ្ងៃអាទិត្យ ក្រោយទទួលបានសិទ្ធិជ្រកកោននយោបាយនៅទីនោះ។
ក្រុមមន្រ្តីសិទ្ធិមនុស្ស និងសកម្មជន កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ បានរៀបចំពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួប៧៣ឆ្នាំ នៅទីលានប្រជាធិបតេយ្យ ដោយពួកគេទាមទារឲ្យរដ្ឋាភិបាលស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ និងទម្លាក់ចោលការចោទប្រកាន់ និងការតាមដានពួកគេ។
នៅថ្ងៃអង្គារនេះ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមឡើងវិញនូវសវនាការសំណុំរឿងក្បត់ជាតិដ៏ធំមួយ ដែលពាក់ព័ន្ធនឹងមនុស្សចំនួនជិត១៤០នាក់ ដែលជាអតីតអ្នកគាំទ្រ សកម្មជន មន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
ព្រះសង្ឃខ្មែរមួយអង្គ ត្រូវបានប៉ូលិស ថៃចាប់ផ្សឹក កាលពីយប់ថ្ងៃពុធ ហើយអ្នកពាក់ព័ន្ធបារម្ភអំពីការបញ្ជូនព្រះអង្គមកជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា ដូចជនភៀសខ្លួន៣នាក់ផ្សេងទៀត។ ព្រះតេជព្រះគុណ បានគេចព្រះកាយទៅគង់នៅប្រទេសថៃ ដោយសារការតាមចាប់របស់សមត្ថកិច្ចកម្ពុជាតាំងពីចុងឆ្នាំ២០២០។
ព័ត៌មានផ្សេងទៀត
No media source currently available