ក្នុងឱកាសខួបលើកទី៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពនេះ អង្គការ សមាគមនិង គណបក្សប្រឆាំងនៅទូទាំងពិភពលោកបានរៀបចំពិធីរំលឹកអំពីប្រវត្តិនិងអំពីការអនុវត្តកិច្ចព្រមព្រៀងនេះក្នុង រយៈពេល៣០ឆ្នាំនេះនិងបង្កើតគណៈកម្មការស៊ើបអង្កេតការរំលោភសិទ្ធិមនុស។
ឆើ្លយតបទៅនឹងការរិះគន់របស់អង្គការឃ្លំាមើលសិទ្ធិមនុស្ស អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យអង្គការសិទ្ធិមនុស្សមួយនេះ យកករណីពាក់ព័ន្ធនឹងការបង្ហាញឯកសារផ្សេងៗបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ នៅបណ្តាប្រទេសបស្ចិមលោកមកនិយាយថ្លឹងថ្លែងក្នុងការអត្ថាធិប្បាយរបស់ខ្លួនផងដែរ។
ក្រុមយុវជនខ្មែរថាវរៈ សកម្មជនសង្គម និងអតីតសម្មជនគណបក្សសង្គ្រោះជាតិ សរុបចំនួន១០នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល២០ខែក្នុងមា្នក់ៗ ក្នុងសំណុំរឿងតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូប កាលពីឆ្នាំ២០២០។
ក្នុងសិប្បកម្មឡឥដ្ឋស្ទើទូទាំងប្រទេសនៅកម្ពុជាតែងតែមានវត្តមានកុមារអាយុក្រោម ១៨ឆ្នាំ ធ្វើការដើម្បីសម្រាលបន្ទុកក្នុងគ្រួសារ ដូចជាកូនៗរបស់អ្នកស្រី ឈុំ ស៊ីម និងគ្រួសារកម្មករផ្សេងៗទៀត ដែលធ្វើការក្នុងសិប្បកម្មឡឥដ្ឋជាមួយអ្នកស្រីជាដើម។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយនៅថ្ងៃចន្ទថា អង្គការនេះ នឹងបិទការិយាល័យនៅទីក្រុងហុងកុងដោយសារតែច្បាប់សន្តិសុខជាតិដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដាក់ឱ្យប្រើប្រាស់នៅទីក្រុងនេះ បានគំរាមកំហែងដល់បុគ្គលិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ពួកគេសាទរនៅជោគជ័យមួយចំនួនដែលកម្ពុជាទទួលបាន ហើយជំរុញឲ្យកម្ពុជាបន្តគោរពគោលការណ៍សាកលនៃកិច្ចព្រមព្រៀងនេះ។
សកម្មជនខ្មែរអាមេរិកាំងដែលគាំទ្រគណបក្សសង្គ្រោះជាតិនៅតាមរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកនិងសកម្មជនសិទ្ធិមនុស្សបានយកថ្ងៃប្រារព្ធខួបលើកទី៣០នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃសុក្រនេះដើម្បីរំឭកដល់អ្នកតាក់ត
ស្ថានភាពលទ្ធិប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះខ្លាំងនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបង្ក្រាបលើសង្គមស៊ីវិលបណ្តាញសារព័ត៌មាននិងគណបក្សប្រឆាំង។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី និងក្រុមអង្គការសង្គមស៊ីវិល បានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយសំណងដីធ្លីឲ្យបានសមរម្យ និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងការប្រើប្រាស់អំពើហិង្សា ឬប្រើប្រព័ន្ធតុលាការមកគាបសង្កត់អ្នកមានជម្លោះដីធ្លី។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Young So Da ដែលមានមុខរបរជាគ្រូបង្រៀនត្រូវបានតុលាការខេត្តប៉ៃលិននិងបាត់ដំបងបន្តចោទប្រកាន់ពីបទញុះញង់និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ ទាក់ទងនឹងការបង្ហោះសារនៅលើហ្វេសប៊ុកអំពីការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available