ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Young So Da ដែលមានមុខរបរជាគ្រូបង្រៀនត្រូវបានតុលាការខេត្តប៉ៃលិននិងបាត់ដំបងបន្តចោទប្រកាន់ពីបទញុះញង់និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ ទាក់ទងនឹងការបង្ហោះសារនៅលើហ្វេសប៊ុកអំពីការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅកម្ពុជា។
ជម្លោះបើកប្រាក់ឈ្នួលមិនទៀងទាត់រវាងមេការរបស់កម្មករ និងក្រុមហ៊ុនដាំចេក ឈ្មោះដូនពេញ អាហ្គ្រីកូ (Daun Penh Agrico) បន្តអូសបន្លាយរហូតមកដល់ពេលនេះ ដោយ ក្រុមមេការបានអះអាងថាក្រុមហ៊ុនមិនបានផ្តល់ប្រាក់ឲ្យពួកគេសម្រាប់បើកដល់កម្មករជាង២ខែមកហើយ។
សាសនទូតអាមេរិកាំង ១៧ នាក់ ដែលរួមមានទាំងកុមារផងដែរ ត្រូវបានក្រុមជនអន្ធពាលនៅក្នុងប្រទេសហៃទី ចាប់ពង្រត់កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមសារជាសំឡេងមួយដែលត្រូវបានបញ្ជូនដោយក្រុមសាសនាមួយក្រុមដែលដឹងអំពីហេតុការណ៍នេះ។
ក្រុមបស្ចិមប្រទេសនាំគ្នារិះគន់ចំពោះការដើរថយក្រោយនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុន្តែមិនបានចាត់វិធានការអ្វីជាដុំកំភួនទេ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានវាយតម្លៃថាកម្ពុជាមិនទាន់អនុវត្តបានល្អតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះនៅឡើយទេដោយពួកគេទទូចឲ្យភាគីពាក់ព័ន្ធជំរុញកម្ពុជាឲ្យមានការគោរពសិទ្ធិមនុស្ស និងដោះស្រាយជម្លោះនយោបាយដើម្បីទទួលបានសុខសន្តិភាពពេញលេញ។
ប្រតិកម្មរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានលើកពេលប្រកាសសាលក្រមសំណុំរឿងរបស់ក្មេងប្រុស កាក់ សុវណ្ណឆ័យ ដែលគ្រោងធ្វើកាលពីថ្ងៃពុធ។
ម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា បង្ហាញការខកចិត្តជាខ្លាំង ចំពោះការលើកពេលប្រកាសសាលក្រមដោយមិនបានកំណត់ពេលវេលាច្បាស់លាស់។ អ្នកស្រីមានក្តីបារម្ភខ្លាំងណាស់ដែរចំពោះស្ថានភាពសុខភាពកូនប្រុស ដែលចាប់ផ្តើមមានអាការៈរមាស់លើរាងកាយ ដោយសារកង្វះអនាម័យក្នុងពន្ធនាគារ។
មេធាវីការពារក្តីលោក សំ សុគង់ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រុមមេធាវីការពារក្តីកំពុងត្រៀមខ្លួនចូលរួមការពារក្តីនៅសាលាឧទ្ធរណ៍ ដែលជាក្តីសង្ឃឹមមួយ ដើម្បីជួយឲ្យលោក រ៉ុង ឈុន និងកូនក្តីពីរនាក់ បានទទួលសេរីភាពវិញ។
កាលពីចុងខែកញ្ញានេះកាស៊ីណូ ដឹសេនជូរី ត្រូវគេរាយការណ៍មកថា បានរកឃើញវិជ្ជមានជំងឺកូវីដ១៩លើបុគ្គលិករបស់ខ្លួនប្រមាណ៤០០នាក់ផងដែរដែលបុគ្គលិកទាំងអស់គឺត្រូវនៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងអគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូផ្ទាល់តែម្តង។
អង្គការសិទ្ធិមនុស្សលីកាដូនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានធ្វើយុទ្ធនាការតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកអស់រយៈពេល៩សប្តាហ៍មកហើយក្នុងការស្នើសុំឲ្យមានការដោះលែងសកម្មជនបរិស្ថានចំនួន៦នាក់ និងសកម្មជនសង្គមជាយុវជនយ៉ាងតិចណាស់៧នាក់ទៀត។
បន្ទាប់ពីមានការរិះគន់របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ចំពោះការកាត់ទោសអ្នកកាសែតម្នាក់ថា មានចរិតនយោបាយនោះ មន្ត្រីតុលាការខេត្តកោះកុងមួយរូបបាននិយាយថា ការផ្តន្ទាទោសអ្នកកាសែតលោក យួន ឈីវ ធ្វើឡើងដោយផ្អែកលើភស្តុតាង និងនីតិវិធីច្បាប់ទាំងស្រុង។
ការផ្តន្ទាទោសរបស់តុលាការខេត្តកោះកុងមកលើអ្នកកាសែតម្នាក់កាលពីពេលថ្មីៗនេះ បង្ហាញនូវភាពយុត្តិធម៌ដែលយកជាការពុំបាន។ នេះជាការកត់សម្គាល់របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ហៅកាត់ថា RSF។
ព័ត៌មានផ្សេងទៀត
No media source currently available